បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ តោខៀវ Chelsea ប្រកាសពីការចាកចេញរបស់ Aubameyang ទៅកាន់ក្លឹបយក្សបារាំង Marseille
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបតោខៀវ Chelsea បានប្រកាសថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ពួកគេ បានបញ្ចប់ការផ្ទេរទៅកាន់ទឹកដីបារាំង ដោយចូលរួមជាមួយនឹងក្លឹប Marseille។ កីឡាករសញ្ជាតិហ្គាបុងរូបនេះ បានចាកចេញពី Stamford Bridge ដោយចំណាយពេលតិចជាងមួយឆ្នាំប៉ុណ្ណោះនៅទីនោះ បន្ទាប់ពីបានចាកចេញពី Barcelona។
ពេលវេលារបស់ Aubameyang ជាមួយតោខៀវ នៅទីក្រុងឡុងដ៍ខាងលិច មិនបានដំណើរការល្អដូចការរំពឹងទុកនោះទេ ខណៈអតីតគ្រូបង្វឹករបស់គាត់លោក Thomas Tuchel ដែលព្យាយាមនាំយកគាត់មក Chelsea នោះ ក៏ត្រូវបានក្លឹបបណ្តេញចេញពីតំណែង ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីគាត់បានទៅដល់ Chelsea។
Aubameyang ដែលធ្លាប់តែមានទម្រង់លេងលេចធ្លោរខ្លាំង បែរជាមិនអាចបង្ហាញខ្លួននៅលើទីលានប្រកួតបានទៀងទាត់ ស្របពេលដែលតោខៀវ Chelsea បានធ្លាក់កូដដូចគ្នា។ គាត់ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅលេងនៅអារ៉ាប៊ីសាអូឌីត តែអ្វីៗមិនបានកើតឡើងឡើយ ហើយពេលនេះគាត់នៅតែអាចបន្តអាជីពរបស់ខ្លួនក្នុងតំបន់អឺរ៉ុបដដែល ជាមួយនឹងក្លឹប Marseille ដែលជាក្លឹបមានកៅអីលេង UCL ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!