បាល់ទាត់អន្តរជាតិ
តើ Pedri នឹងចាកចេញទេ ប្រសិនបើ PSG ចង់បានគាត់? នេះជាចម្លើយរបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ
ក្លឹបយក្សបារាំងទើបនឹងបញ្ចប់ការចុះហត្ថលេខាផ្ទេរតារាឆ្នើម Ousmane Dembele របស់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីពេលថ្មីៗនេះ ហើយបើទោះបីជាការប្រកាសបញ្ជាក់ជាផ្លូវការណ៍មិនត្រូវបានបង្ហាញក៏ដោយ តែគេបានដឹងថា ខ្សែប្រយុទ្ធស្លាបរូបនេះបានត្រៀមខ្លួនរួចជាស្រេចទៅហើយក្នុងការចាកចេញទៅលេងនៅទឹកដីកំណើតរបស់ខ្លួន។
បន្តពីនោះមកមានពាក្យចចាមអារ៉ាមថា គ្រូបង្វឹកលោក Luis Enrique ចង់ចុះហត្ថលេខាលើខ្សែបម្រើម្នាក់ទៀតពី Barcelona គឺ Pablo Gavi។ ស្របពេលជាមួយគ្នានេះដែរ មជ្ឈដ្ឋានបាល់ទាត់ក៏បានចោទសួរថា ចុះបើថ្ងៃណាមួយ Pedri នឹងក្លាយជាគោលដៅរបស់ PSG ដែរ តើគាត់នឹងគិតបែបណា?
ពាក់ព័ន្ធនឹងចម្លើយនៃសំណួរដែលត្រូវបានលើកឡើងថា ប្រសិនបើ PSG ចាប់អារម្មណ៍ចង់បាន Pedri នោះ តើគាត់គិតយ៉ាងណា? ខ្សែបម្រើឆ្នើមរបស់អេស្ប៉ាញរូបនេះបាននិយាយទៅកាន់ LaVanguardia ថា៖ “សម្រាប់ការនាំយកខ្ញុំចេញពី Barcelona នឹងត្រូវមានហេតុផលជាច្រើន។ ពាក្យចចាមអារ៉ាមមិនដែលនិយាយពីខ្ញុំទេ ដោយសារខ្ញុំចង់នៅ Barcelona។ ខ្ញុំនឹងស្នាក់នៅទីនេះជាច្រើនឆ្នាំទៀត នៅក្លឹបក្នុងក្តីស្រមៃរបស់ខ្ញុំ។ គោលដៅរបស់ខ្ញុំ គឺចង់ក្លាយជាកាពីតែនក្រុមនាពេលអនាគត…”។
គួរដឹងផងដែរថា បច្ចុប្បន្នកុងត្រារបស់ Pedri ជាមួយ Barcelona នឹងមានសុពលភាពរហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ ខ្សែបម្រើវ័យ 20 ឆ្នាំរូបនេះ គឺជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតរបស់ Barcelona គិតចាប់តាំងពីពេលដែលក្លឹបយក្សកាតាឡាន់មួយនេះបានទិញយកគាត់មកពី UD Las Palmas កាលពីឆ្នាំ 2019 ជាមួយនឹងតម្លៃខ្លួន 5 លានអឺរ៉ូប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ Pedri កើនឡើងតម្លៃផ្ទេរចេញរហូតដល់ 100 លានអឺរ៉ូ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ24 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur