Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​ចរចា​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់ Matheus Nunes

Published

on

ខ្សែបម្រើ Matheus Nunes របស់​ក្លឹប Wolverhampton Wanderers ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​ក្លាយ​ជា​គោលដៅ​នៃ​ការ​ចង់​បាន​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain។ ក្លឹប​ម្ចាស់​ជើង​ឯក Ligue 1 កំពុង​ព្យាយាម​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ជា​ច្រើន​នៅ​រដូវក្ដៅ​នេះ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពួក​គេ​នឹង​ផ្លាស់​ប្តូរយុទ្ធសាស្រ្ត​ថ្មី​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក Luis Enrique។

ខ្សែការពារ Milan Skriniar និង Marco Asensio សុទ្ធតែ​ជា​កីឡាករ​ចំណូល​ថ្មី​ដែល​មាន​ពិសោធន៍ ប៉ុន្តែ PSG ក៏​នៅ​តែ​ត្រូវ​ដោះស្រាយ​បន្ថែម​ទៀត​ជា​មួយ​នឹង​កីឡាករ​ដែល​ត្រូវ​ចាកចេញ​ផង​ដែរ។ តារា​ឆ្នើម​របស់​ក្លឹប Kylian Mbappe អាច​នឹង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ដ៏​ច្រើន​មួយ ខណៈ​ដែល Marco Verratti ក៏​ត្រៀម​នឹង​ចាកចេញ​ដូចគ្នា។ ខ្សែបម្រើ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ចរចា​ជាមួយ​ក្លឹប Al-Hilal របស់ Saudi Pro League។

យោង​តាម​របាយការណ៍​ពី L’Equipe បាន​ឲ្យ​ដឹង​ថា ទីប្រឹក្សា​របស់​ក្លឹប PSG លោក Luis Campos បាន​រក​ឃើញ​កីឡាករ​ដែល​អាច​ជំនួស Marco Verratti រួច​ហើយ គឺ​ខ្សែបម្រើ​សញ្ជាតិ​ព័រទុយហ្គាល់ Matheus Nunes។ ទន្ទឹម​នឹង​នេះ​ដែរ Luis Campos មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា ពួក​គេ​នឹង​អាច​ចុះ​ហត្ថលេខា​លើ​អតីត​ខ្សែបម្រើ​របស់​ក្លឹប Sporting Lisbon រូប​នេះ​នៅ​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២