បាល់ទាត់អន្តរជាតិ
គ្រូថ្មីរបស់ PSG លោក Luis Enrique បានប្រាប់ Neymar និងកីឡាករ 4 នាក់ផ្សេងទៀត ឲ្យស្វែងរកទ្រនំថ្មី
គ្រូបង្វឹកថ្មីរបស់ក្លឹប Paris Saint-Germain លោក Luis Enrique បានប្រាប់ទៅកាន់ Neymar Jr និងកីឡាករ 4 នាក់ផ្សេងទៀតរបស់ក្លឹបថា ពួកគេមិនមែនជាផ្នែកមួយនៃផែនការរបស់គាត់ទេនៅរដូវកាលថ្មីនេះ។ យោងតាមរបាយការណ៍ពី RMC បានឲ្យដឹងថា កីឡាករ 4 នាក់ផ្សេងទៀតនោះមានដូចជា៖ Marco Verratti, Hugo Ekitike, Juan Bernat និង Renato Sanches។
គេបានដឹងថា កីឡាករទាំង 5 នាក់ ដែលរួមមានទាំង Neymar Jr ដែរនោះ បានជួបនិយាយទល់មុខគ្នាជាមួយលោក Luis Enrique និងប្រធានផ្នែកកីឡារបស់ក្លឹប PSG លោក Luis Campos នៅទីលានហ្វឹកហាត់កាលពីថ្ងៃពុធម្សិលមិញ។ ពួកគេទាំងនោះ ត្រូវបានណែនាំឲ្យស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ។
បច្ចុប្បន្ន Neymar Jr ហាក់ដូចជាលែងជាកីឡាករដ៏មានតម្លៃចំពោះក្លឹបយក្សបារាំងតទៅទៀតហើយ ខណៈដែលក្លឹបម្ចាស់ជើងឯក Ligue 1 មួយនេះ ធ្លាប់បានចំណាយប្រាក់បំបែកកំណត់ត្រាដ៏ច្រើនបំផុតរហូតដល់ 198 លានផោន ដើម្បីផ្ទេរគាត់ពី Barcelona ក្នុងឆ្នាំ 2017។
Neymar ក្លាយកីឡាករចុងក្រោយគេដែលអាចនឹងចាកចេញពី Parc des Princes ស្របពេលដែលអនាគតរបស់ Kylian Mbappe ក៏មិនទាន់មានដំណោះស្រាយដែរ។ Mbappe ត្រូវបានក្លឹបពិន័យមិនឲ្យចូលហ្វឹកហាត់ជាក្រុមឈុតធំ ហើយត្រូវបានគេដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះនឹងមិនមានឈ្មោះសម្រាប់ការប្រកួតបើកឆាកលីគទល់នឹងក្លឹប Lorient នៅចុងសប្តាហ៍នេះទេ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa