បាល់ទាត់អន្តរជាតិ
Neymar ប្រែប្រួលរូបរាង 360 ដឺក្រេ ខណៈដែលគេទើបនឹងប្រទះឃើញគាត់នៅក្លឹបរាត្រីមួយកន្លែង
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al-Hilal គឺ Neymar Jr ថ្មីៗនេះបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងក្លឹបរាត្រីមួយកន្លែង។ កីឡាករវ័យ 31 ឆ្នាំ រូបនេះ ត្រូវបានគេចាប់អារម្មណ៍មើលឃើញថា មានសភាពប្រែប្រួលរូបរាងខុសពីមុនយ៉ាងខ្លាំង ដោយមានមុខធំជាងមុន និងហាក់ឡើងគីឡូខ្លាំង។
យ៉ាងណាមិញ Neymar Jr បច្ចុប្បន្នកំពុងសម្រាកពីលើទីលានបាល់ទាត់ហើយ ដោយសារបញ្ហារបួស ហើយគាត់នឹងអវត្តមានរហូតដល់ខែសីហា ឆ្នាំ 2024 ដោយសាររបួសហែកសរសៃពួរធ្ងន់ធ្ងរ ក្នុងការប្រកួតជម្រុះ World Cup 2026 ទល់នឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។
របួសលើកនេះ វាជារបួសដែលត្រូវបានគេចាត់ទុកថា ធ្ងន់ធ្ងរបំផុតក្នុងអាជីពរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។ បន្ទាប់ពីការវះកាត់ហើយ Neymar បានឡើងទម្ងន់ខ្លាំង ប្រហែលជាដោយសារគាត់មិនបានហាត់ប្រាណ រឺបញ្ចេញសកម្មភាពពាក់ព័ន្ធនឹងបាល់ទាត់។ Neymar Jr ដែលទើបនឹងចូលរួមជាមួយ Al-Hilal កាលពីដើមរដូវកាលនេះ បានបង្ហាញខ្លួនទើបតែ 5 ប្រកួតប៉ុណ្ណោះឲ្យក្លឹបរបស់ខ្លួន ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង។
ប្រភព: Telecomasia