បាល់ទាត់អន្តរជាតិ
Alejandro Balde ប្រាប់ឈ្មោះខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសមួយរូបដែលគាត់ចូលចិត្ត
ខ្សែការពារ Alejandro Balde របស់ក្លឹបអ្នកមានបុណ្យ Barcelona បានជ្រើសរើសខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United គឺកីឡាករ Marcus Rashford ថាជាកីឡាករអង់គ្លេសដែលគាត់ចូលចិត្ត ហើយក៏ចង់ឲ្យគេក្លាយជាកីឡាករសញ្ជាតិអេស្ប៉ាញដើម្បីក្លាយជាមិត្តរួមក្រុមជម្រើសជាតិជាមួយខ្លួនផងដែរ។
យ៉ាងណាមិញ Alejandro Balde បានសម្តែងការកោតសរសើររបស់គាត់ចំពោះ Rashford ដោយនិយាយច្បាស់ៗថា គាត់ចូលចិត្តកីឡាករវ័យ 25 ឆ្នាំរូបនេះ។ នៅពេលដែល Balde ត្រូវបានសួរដោយ ESPN ថា តើកីឡាករសញ្ជាតិអង់គ្លេសរូបណា ដែលអ្នកចង់ឲ្យគេក្លាយជាជនជាតិអេស្ប៉ាញ?
Alejandro Balde បានឆ្លើយតបភ្លាមៗថា៖ “កីឡាករអង់គ្លេសម្នាក់ដែលខ្ញុំចង់ឲ្យក្លាយជាជនជាតិអេស្ប៉ាញគឺ Marcus Rashford ព្រោះគាត់ជាកីឡាករដែលខ្ញុំចូលចិត្ត ទាំងទម្រង់លេង និងរបៀបដែលគាត់បង្ហាញនៅលើលានប្រកួត”។
ជាការពិតណាស់! បើរំលឹកកាលពីរដូវកាលមុន Rashford គឺជាកីឡាករដ៏អស្ចារ្យ សម្រាប់ដំណើរផ្សេងព្រេងពេញមួយរដូវកាលរបស់បិសាចក្រហម Manchester United និងបានជួយក្លឹបឲ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងតារាង PL។ គាត់បានស៊ុតបញ្ចូលទីសរុបបាន 30 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 11 ដង ក្នុងការបង្ហាញខ្លួន 56 ប្រកួត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ16 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ