បាល់ទាត់អន្តរជាតិ
Man City ផ្អាកការដេញថ្លៃលើ Lucas Paqueta ក្រោយដឹងថា FIFA និង FA កំពុងស៊ើបអង្កេត
ការព្យាយាមរបស់ Manchester City លើការផ្ទេរ Lucas Paqueta ត្រូវបានគេរាយការណ៍ថា កំពុងផ្អាកបណ្ដោះអាសន្ន ខណៈដែលខ្សែបម្រើរបស់ក្លឹប West Ham United រូបនេះ កំពុងត្រូវបានស៊ើបអង្កេតដោយ FIFA និង FA ជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងការបំពានច្បាប់នៃល្បែងភ្នាល់។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ យើងបានដឹងហើយថា Man City ពិតជាបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករវ័យ 25 ឆ្នាំរូបនេះ បន្ទាប់ពីការចាកចេញរបស់ Ilkay Gundogan ទៅកាន់ក្លឹប Barcelona បូករួមទាំងបញ្ហារបួសសរសៃពួររបស់ Kevin De Bruyne ដែលកំពុងប្រឈមមុខនឹងការសម្រាកពីលើទីលានរយៈពេល 4 ខែ។
ក្រុមរបស់លោក Pep Guardiola ត្រូវបានគេជឿថា កំពុងរៀបចំដាក់សំណើជាផ្លូវការសម្រាប់ Paqueta ប៉ុន្តែមានសេចក្តីរាយការណ៍ថ្មីៗចុងក្រោយនេះថា ការពិភាក្សាលើការផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានផ្អាក ហើយឱកាសរបស់ពួកគេ 90% នឹងត្រូវបានលុបចោលវិញ។ យោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងដែរថា ការចរចារវាង Man City និង West Ham ស្ថិតក្នុងការជាប់គាំង ខណៈដែល Paqueta បានក្លាយជាកីឡាករគោលដៅនៃការស៊ើបអង្កេតរបស់ FIFA និង FA ជុំវិញការចោទប្រកាន់លើល្បែងភ្នាល់បាល់ទាត់ ដែលហាមប្រាមលើកីឡាករអាជីព។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur