Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប West Ham បង្ហើប​ពី​តម្លៃ​លក់​ខ្សែបម្រើ Lucas Paqueta

Published

on

ក្លឹប​ញញួរ​ធំ West Ham United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុងការ​អនុញ្ញាត​ឲ្យ​ខ្សែបម្រើ Lucas Paqueta ចាក​ចេញ​នៅ​រដូវ​ក្តៅ​នេះ ប្រសិន​បើ​ក្លឹប​ដែល​ចង់​បាន​គេ​ហ៊ាន​ចំណាយ​ប្រាក់​តាម​ចំនួន​ពួក​គេ​ចង់​បាន ជា​ពិសេស​គឺ​ក្លឹប Manchester City ជា​ក្លឹប​ដែល​ចង់​បាន​កីឡាករ​រូបនេះ​ជា​ខ្លាំង។

កីឡាករ​វ័យ 26 ឆ្នាំ Lucas Paqueta គឺ​ជា​តួអង្គ​ដ៏​សំខាន់​របស់ West Ham United នា​ពេល​បច្ចុប្បន្ន។ ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ ចាប់​តាំង​ពី​ពេល​ដែល​គាត់​បាន​ផ្ទេរ​ពី​ក្លឹប Lyon នៅ​រដូវក្តៅ​ឆ្នាំ 2022។ គិត​មក​ទល់​នឹង​ពេល​នេះ Paqueta លេង​បាន​ប្រកួត​សរុប​ឲ្យ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​បាន 75 ប្រកួត​មក​ហើយ និង​ស៊ុត​បញ្ចូល​ទី​បាន 12 គ្រាប់។

យោងតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា ក្លឹប West Ham រំពឹង​ថា Man City នឹង​ត្រឡប់​មក​​វិញ ជា​មួយ​នឹង​ការ​ចរចា​ចង់​បាន Paqueta។ ទន្ទឹម​នឹង​នេះ​ដែរ គេ​បាន​ដឹង​ថា ក្លឹប​ញញួរ​ធំ​នឹង​កំណត់​តម្លៃ​លក់​គេ​ទាប​ជាង​កាល​ពី​មុន​គឺ​ត្រឹម 80 លានផោន ប៉ុណ្ណោះ ស្រប​ពេល​ដែល​កុងត្រា​របស់​គេ​នៅ​មាន​សុពលភាព​ដល់​ឆ្នាំ 2027។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២