បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងពិចារណាផ្ទេរខ្សែបម្រើចាស់វស្សា Marco Verratti
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែបម្រើ Marco Verratti របស់ក្លឹបយក្សបារាំង Paris Saint-Germain។ យ៉ាងណាមិញ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ជាខ្លាំងក្នុងការចាកចេញពី Parc de Princes។
កុងត្រារបស់ Marco Verratti ជាមួយក្លឹបយក្សបារាំង PSG នៅមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026 ប៉ុន្តែគ្រូបង្វឹកថ្មីរបស់ក្លឹបលោក Luis Enrique បានចាត់ទុកកីឡាករវ័យ 30 ឆ្នាំរូបនេះ ត្រឹមតែជាបេក្ខភាពអង្គុយនៅកៅអីបម្រុងតែប៉ុណ្ណោះ។ ប៉ុន្មានសប្ដាហ៍មុនក្លឹប cipf-es.org Al-Ahli ត្រូវបានគេនិយាយថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើកណ្តាលរូបនេះហើយ ប៉ុន្តែអ្វីៗគ្រាន់តែស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់នៅឡើយ។
ផ្ទុយមកវិញ ថ្មីៗនេះរបាយការណ៍ពី L’Equipe បានអះអាងថា ក្លឹបបិសាចក្រហម Manchester United កំពុងតាមដានពីស្ថានភាពរបស់ Marco Verratti ហើយក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាល បានគិតថា សមត្ថភាពរបស់ខ្សែបម្រើចាស់វស្សារូបនេះសាកសមនឹងក្រុមរបស់ខ្លួន។ លើសពីនេះទៅទៀត មិនមែនមានតែបិសាចក្រហមទេ ដែលចង់បាន Marco Verratti ដោយក្លឹប Bayern Munich ក៏ត្រូវបានគេលើកឡើងថា កំពុងត្រៀមដេញថ្លៃលើកីឡាករឆ្នើមរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!