បាល់ទាត់អន្តរជាតិ
Marcos Alonso កំពុងពិចារណាចង់វិលត្រឡប់ទៅកាន់ទឹកដី Premier League វិញ
ខ្សែការពារ Marcos Alonso របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅផ្ទេរមួយ សម្រាប់ការវិលត្រឡប់មកក្របខ័ណ្ឌ Premier League របស់អង់គ្លេសវិញ។ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ទើបតែបានចូលរួមជាមួយ Barcelona ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ បន្ទាប់ពីគាត់បានចាកចេញពីតោខៀវ Chelsea ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
កុងត្រារបស់ Marcos Alonso ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លូននៅមានសុពលភាពរហូតដល់ឆ្នាំ 2024។ ទោះជាយ៉ាងណា ខ្សែការពារឆ្វេងរូបនេះ មិនសូវមានឱកាសបង្ហាញខ្លួនបានទៀងទាត់ឡើយ គិតចាប់តាំងពីរដូវកាលមុនមកម្ល៉េះ ខណៈដែល Barcelona បានប្រើប្រាស់គាត់ម្ដងម្កាលក្នុងការលេងជាខ្សែការពារកណ្ដាល ហើយការពារឆ្វេងត្រូវបានប្រើប្រាស់ Alejandro Balde ដែលមានសមត្ថភាពលេចធ្លោរខ្លាំងជាង។
កីឡាករវ័យ 32 ឆ្នាំរូបនេះត្រូវបានគេគិតថា នឹងមានដំណើរផ្សងព្រេងស្រដៀងនឹងរដូវកាលមុនដែរ ពោលគឺជាកីឡាករដែលមិនសូវមានឱកាសចូលលេង ស្របពេលដែលខ្សែការពារកណ្ដាលរបស់ Barcelona ដែលមានដូចជា Ronald Araujo, Jules Kounde, Andreas Christensen និង Eric Garcia សុទ្ធតែជាជម្រើសដំបូងមុន Alonso។
យោងតាមអ្នកកាសែត Gerard Romero បានឲ្យដឹងថា មានក្លឹបមួយនៅក្របខ័ណ្ឌ Premier League ដែលមិនត្រូវបានគេបង្ហាញឈ្មោះ បានចាប់អារម្មណ៍ក្នុងការនាំយកគាត់ត្រឡប់ទៅជីវិតបាល់ទាត់នៅប្រទេសអង់គ្លេសវិញ។ ថ្វីត្បិតតែមានការអះអាងខ្លះលើកឡើងថា Marcos Alonso ចង់បន្តនៅ Barcelona ក៏ដោយ ក៏កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះកំពុងពិចារណាដែរថា តើគាត់គួរបន្ត រឺចាកចេញពីទឹកដីអេស្ប៉ាញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!