Connect with us

បាល់ទាត់អន្តរជាតិ

Marcos Alonso ប្រាប់​ពី​បំណង​ចង់​ឲ្យ Lionel Messi វិល​ត្រឡប់​មក​ក្លឹប​ចាស់​វិញ

Published

on

ខ្សែការពារ Marcos Alonso របស់​ក្លឹប Barcelona បាន​អះអាង​ថា គាត់​នឹង​សប្បាយ​ចិត្ត ប្រសិន​បើ​កំពូល​តារា​ឆ្នើម​របស់​ក្លឹប Paris Saint-Germain (PSG) គឺ​កីឡាករ Lionel Messi សម្រេច​ចិត្ត​វិល​ត្រឡប់​មក​កាន់​ទឹកដី Camp Nou វិញ​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

ដោយ​ឡែក Lionel Messi ដែល​បច្ចុប្បន្ន​មាន​វ័យ 35 ឆ្នាំ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​យក្ស​កាតាឡាន់​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន បន្ទាប់​ពី​ក្លឹប​មិន​អាច​បន្ត​កុងត្រា​របស់​គាត់​បាន ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ។ គាត់​បាន​ចូលរួម​ជាមួយ PSG លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល 2 ឆ្នាំ។

ជាមួយ​នឹង​កុងត្រា​របស់​គាត់​នឹង​ផុត​កំណត់​នៅខែ​មិថុនា ឆ្នាំ 2023 ថ្មីៗ​នេះ​ខ្សែប្រយុទ្ធ Lionel Messi ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​វិល​ត្រឡប់​មក​អតីត​ក្លឹប​ចាស់​វិញ។ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ Messi នឹង​មិន​ទាន់​សម្រេច​ចិត្ត​ពី​អនាគត​របស់​គាត់​នៅ​ពេល​នេះ​ទេ ហើយ​អ្វីៗ​នឹង​កើត​ឡើង​នៅ​ក្រោយ​ព្រឹត្តិការណ៍ FIFA World Cup 2022។

ទន្ទឹម​នឹង​នេះ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Mundo Deportivo ខ្សែការពារ​ចំណូល​ថ្មី Marcos Alonso ត្រូវ​បាន​គេ​សួរពាក់ព័ន្ធ​លើ​ប្រធានបទ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ម្ចាស់​ពានរង្វាន់ Ballon d’Or 7 សម័យកាល Lionel Messi។ Marcos Alonso បាន​​លើក​ឡើង​​ថា Lionel Messi និង Diego Maradona គឺ​ជា​កីឡាករ​បាល់ទាត់​ពីរ​រូប​ដែល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

Marcos Alonso បាន​និយាយ​ថា៖ “Lionel Messi និង Diego Maradona ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ តើ​អ្នក​ណា​ដែល​មិន​ចង់​នៅ​ក្នុង​ក្រុម​ជាមួយ​គាត់? ជា​មួយ​នឹង​អ្វីៗ​គ្រប់​យ៉ាង​ដែល​គាត់​បាន​ធ្វើ… ប្រាកដ​ណាស់ គ្រប់​គ្នា​នឹង​​សប្បាយ​ចិត្ត”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២