បាល់ទាត់អន្តរជាតិ
រកក្លឹបមិនទាន់បានមែន!! ប៉ុន្តែជាងកាត់សក់របស់ Hazard អះអាងថា ខ្សែប្រយុទ្ធរូបនេះបានបដិសេធសំណើរក្លឹបផ្សេងៗចំនួន 6 មកហើយ
អតីតតារាឆ្នើមរបស់ក្លឹប Real Madrid និងតោខៀវ Chelsea គឺកីឡាករ Eden Hazard បានច្រានចោលសំណើរពីក្លឹបចំនួន 6 មកហើយ គិតចាប់តាំងពីគាត់បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ រឿងរ៉ាវនៃការបដិសេធសំណើរពីក្លឹបទាំងនោះ ត្រូវបានអះអាងដោយជាងកាត់សក់របស់ Eden Hazard ដែលជាអ្នកជិតដិតនឹងគាត់។
កីឡាករវ័យ 32 ឆ្នាំរូបនេះ មិនទាន់រកក្លឹបលេងបាននៅឡើយទេ តាំងពីបានចាកចេញពីក្លឹប Real Madrid កាលពីប៉ុន្មានខែមុន។ មានរបាយការណ៍ខ្លះលើកឡើងថា គាត់កំពុងពិចារណាចូលនិវត្តន៍។ ថ្មីៗ Eden Hazard ត្រូវបានគេប្រទះឃើញនៅក្នុងការប្រកួតរវាង Chelsea ប៉ះ Liverpool ដែលជាការប្រកួតបើកឆាក Premier League។
គ្រប់គ្នាបានមើលឃើញថា Eden Hazard មិនអាចស្វែងរកក្លឹបដែលចុះហត្ថលេខាលើគាត់បាន ប៉ុន្តែផ្ទុយមកវិញ នៅក្នុងគណនី Instagram ជាងកាត់សក់របស់ Eden Hazard ដែលហាងកាត់សក់នោះមានឈ្មោះ A-Star Barbers បានអះអាងថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានបដិសេធក្លឹបចំនួន 6 មកហើយ នៅរដូវក្តៅនេះ មិនមែនគាត់រកក្លឹបលេងមិនបាននោះទេ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ21 hours ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!