បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងពិភាក្សាជាមួយតោខៀវ Chelsea ដើម្បីដាក់សំណើរខ្ចីជើង Cucurella
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានជួបជាមួយក្លឹបតោខៀវ Chelsea ដើម្បីពិភាក្សាអំពីការផ្ទេរដែលអាចកើតឡើងសម្រាប់ខ្សែការពារឆ្វេង Marc Cucurella។ ស្ថានភាពបច្ចុប្បន្ន បិសាចក្រហមកំពុងខ្វះខាតខ្សែការពារឆ្វេង ខណៈដែល Luke Shaw ទើបនឹងជួបបញ្ហារបួស។
យើងបានដឹងហើយថា Luke Shaw គឺជាបង្គោលដ៏រឹងមាំ និងសំខាន់បំផុតនៅតំបន់ការពារឆ្វេងរបស់ក្លឹប Manchester United។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះកំពុងប្រឈមមុខនឹងការសម្រាកពីលើទីលានប្រកួតជាច្រើនសប្តាហ៍ដោយសាររបួសសាច់ដុំ។
លើសពីនេះទៅទៀត ជម្រើសកីឡាករបម្រុងរបស់ក្លឹប Tyrell Malacia ក៏កំពុងសម្រាកព្យាបាលបញ្ហាជង្គង់ផងដែរ ហើយនឹងត្រូវចំណាយពេលរហូតដល់ពេលនៃការសម្រាកអន្តរជាតិ។ ថ្មីៗនេះយោងតាមអ្នកជំនាញបាល់ទាត់លោក Fabrizio Romano បានឲ្យដឹងថា ក្លឹបបិសាចក្រហមមកំពុងពិភាក្សាលើការខ្ចីជើង Cucurella ដើម្បីមកលេងនៅតំបន់ការពារឆ្វេង។ ពួកគេមិនអាចមានលទ្ធភាពទិញយកខ្សែការពារចំណូលថ្មីនោះទេ ដូច្នេះការដាក់សំណើរខ្ចីជើងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺជាជម្រើសដ៏ល្អបំផុត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ