Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​កំពុង​ពិភាក្សា​ជាមួយ​តោខៀវ Chelsea ដើម្បី​ដាក់​សំណើរ​ខ្ចី​ជើង Cucurella

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជួប​ជាមួយ​ក្លឹប​តោខៀវ Chelsea ដើម្បី​ពិភាក្សា​អំពី​ការ​ផ្ទេរ​ដែល​អាច​កើត​ឡើង​សម្រាប់​​ខ្សែ​ការពារ​ឆ្វេង Marc Cucurella។ ស្ថានភាព​បច្ចុប្បន្ន បិសាចក្រហម​កំពុង​ខ្វះ​ខាត​ខ្សែការពារ​ឆ្វេង ខណៈ​ដែល Luke Shaw ទើប​នឹង​ជួប​បញ្ហា​របួស។

យើង​បាន​ដឹង​ហើយ​ថា Luke Shaw គឺ​ជា​បង្គោល​ដ៏​រឹងមាំ និង​សំខាន់​បំផុត​នៅ​តំបន់​ការពារ​ឆ្វេង​របស់​ក្លឹប Manchester United។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​សម្រាក​ពី​លើ​ទីលាន​ប្រកួត​ជា​ច្រើន​សប្តាហ៍​ដោយ​សារ​របួស​សាច់ដុំ។

លើស​ពី​នេះ​ទៅ​ទៀត ជម្រើស​កីឡាករ​បម្រុង​របស់​ក្លឹប Tyrell Malacia ក៏​កំពុង​សម្រាក​ព្យាបាល​បញ្ហា​ជង្គង់​ផង​ដែរ ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ពេល​នៃ​ការ​សម្រាក​អន្តរជាតិ។ ថ្មីៗ​នេះ​យោង​តាម​អ្នក​ជំនាញ​បាល់ទាត់​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហមម​កំពុង​ពិភាក្សា​លើ​ការ​ខ្ចី​ជើង Cucurella ដើម្បី​មក​លេង​នៅ​តំបន់​ការពារ​ឆ្វេង។ ពួក​គេ​មិន​អាច​មាន​លទ្ធភាព​ទិញ​យក​ខ្សែការពារ​ចំណូល​ថ្មី​នោះ​ទេ ដូច្នេះ​ការ​ដាក់​សំណើរ​ខ្ចី​ជើង​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២