បាល់ទាត់អន្តរជាតិ
Liverpool ពិចារណាផ្ទេរ Joao Felix ប្រសិនបើ Salah ចាកចេញទៅអារ៉ាប់

ក្លឹបហង្សក្រហម Liverpool អាចនឹងពិចារណាលើការផ្ទេរមួយសម្រាប់ខ្សែប្រយុទ្ធស្លាប Joao Felix របស់ក្លឹប Atletico Madrid ប្រសិនបើ Mohamed Salah ចាកចេញពីក្លឹបនៅមុនពេលដែលរដូវកាលដោះដូរកីឡាករបិទនៅរដូវក្ដៅនេះ។ យ៉ាងណាមិញ Joao Felix ក៏មានចិត្តចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនផងដែរ។
ងាកមកមើលពីស្ថានភាពរបស់ Mohamed Salah បើទោះបីជាពេលនេះមានការបញ្ជាក់ពីភ្នាក់ងាររបស់គាត់ និងលោក Jurgen Klopp ថា កីឡាករវ័យ 31 ឆ្នាំរូបនេះនឹងមិនទៅណាក៏ដោយ ប៉ុន្តែការសម្រេចចិត្តទៅរកលុយធំនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅតែអាចកើតឡើង។ ក្លឹប Al-Ittihad នៅតែកំពុងទាក់ទងយ៉ាងកៀកកិតនឹង Mohamed Salah។
យោងតាម FootballTransfers បានរាយការណ៍ថា ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid គឺកីឡាករ Joao Felix អាចនឹងក្លាយជាអ្នកស្នងតំណែងដ៏សាកសមរបស់ Salah ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងមិនចុះសម្រុងគ្នាជាមួយគ្រូបង្វឹករបស់ខ្លួនលោក Diego Simeone ផងដែរ។
ប្រភព: Sportsmole