បាល់ទាត់អន្តរជាតិ
Eddie Nketiah ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិជាលើកដំបូង ខណៈដែល Sterling មិនមានឈ្មោះ
ខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជាមួយអ៊ុយក្រែន និងស្កុតឡែន នៅដើមខែនេះ ហើយលោក Gareth Southgate ដែលជាគ្រូបង្វឹកបានកោះហៅបេក្ខភាពថ្មីដោយជំនួសវិញដោយខ្សែប្រយុទ្ធ Eddie Nketiah របស់ក្លឹបកាំភ្លើងធំ Arsenal។
យ៉ាងណាមិញ មិត្តរួមក្រុម Chelsea របស់ Sterling គឺកីឡាករ Levi Colwill ត្រូវបានទទួលការកោះហៅឲ្យចូលក្រុមជម្រើសជាតិជាលើកដំបូង ខណៈដែល Harry Maguire និង Kalvin Phillips ក៏នៅតែមានឈ្មោះដដែល។ ដូចគ្នានេះដែរ ខ្សែបម្រើ Jordan Henderson នៅតែជាប់ជម្រើសជាតិដូចមុន ទោះបីជាគាត់បានចាកចេញទៅ Al-Ettifaq នៅ Saudi Pro League ក៏ដោយ។
ខាងក្រោយនេះគឺជាបញ្ជីឈ្មោះកីឡាករទាំងអស់ ដែលត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតឆ្នាំ 2023 នេះ។
ប្រភព: Englandfootball
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa