បាល់ទាត់អន្តរជាតិ
Joao Cancelo ថា គាត់កំពុងរស់នៅក្នុងក្ដីស្រមៃ ព្រោះបានក្លាយជាកីឡាកររបស់ Barcelona
កីឡាករចំណូលថ្មី Joao Cancelo បាននិយាយថា គាត់កំពុងរស់នៅក្នុងក្តីសុបិន្តរបស់ខ្លួន បន្ទាប់ពីបានចុះហត្ថលេខាផ្ទេរមក Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពេញមួយរដូវកាលពី Manchester City។ ខ្សែការពាររូបនេះ បានមកដល់ Camp Nou នៅថ្ងៃចុងក្រោយ នៃទីផ្សារដោះដូរកីឡាករ។
Joao Cancelo ត្រូវបានគេដឹងថា នឹងមានឱកាសលេងស្ទើរគ្រប់ប្រកួតរបស់ក្លឹបយក្សកាតាឡាន់ ព្រោះពួកគេកំពុងខ្វះខាតខ្សែការពារស្ដាំ។ កាលពីរដូវកាលមុនគ្រូបង្វឹករបស់ក្លឹបលោក Xavi Hernandez បានស៊ូទ្រាំយ៉ាងលំបាកស្ទើរពេញមួយរដូវកាល ជាមួយនឹងការប្រកួតដោយប្រើប្រាស់ Jules Kounde និង Ronald Araujo ជាខ្សែការពារស្ដាំ ខណៈដែលអ្នកទាំងពីរមានជំនាញពិតប្រាកដនៅតំបន់កណ្ដាលប៉ុណ្ណោះ។
កីឡាករចំណូលថ្មី Joao Cancelo ដែលមកបំពេញចំណុចខ្វះខាតរបស់ Barcelona បាននិយាយបន្ទាប់ពីការចាកចេញពីក្រុមរបស់លោក Pep Guardiola ថា៖ “វាជាសុបិនក្លាយជាការពិត។ ខ្ញុំចង់អរគុណក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ និងម្តាយរបស់ខ្ញុំ ដែលបានមើលខ្ញុំពីស្ថានសួគ៌ គាត់ដឹងថាខ្ញុំចង់លេងនៅទីនេះ។ Barcelona តែងតែជាក្លឹបក្នុងក្តីស្រមៃរបស់ខ្ញុំ ខ្ញុំចង់លេងនៅទីនេះ។ ខ្ញុំដឹងច្រើនអំពីពួកគេ ជាមួយនឹងវប្បធម៌ដែលក្លឹបមាន។ នេះគឺជាក្លឹបដ៏ល្អបំផុត ដែលខ្ញុំបានចូលរួមជាមួយ…”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់