បាល់ទាត់អន្តរជាតិ
Kai Havertz ប្រាប់ថា ចង់បានជើងឆ្វេងដូច Messi ជើងស្ដាំដូច Neymar និងក្បាលដូច…
ខ្សែបម្រើប្រយុទ្ធក្រុមតោខៀវ Chelsea គឺកីឡាករ Kai Havertz បានប្រាប់ឈ្មោះកីឡាករទាំងបួនរូបដែលអាចរួមបញ្ចូលគ្នា ហើយផលិតទៅជាកីឡាករម្នាក់ផ្សេងទៀតដែលអស្ចារ្យបំផុត នៅក្នុងពិភពបាល់ទាត់។
កីឡាករសញ្ជាតិអាឡឺម៉ង់ Kai Havertz កំពុងឈានទៅដល់ការបញ្ចប់រយៈពេលពីររដូវកាលនៅឯកីឡដ្ឋាន Stamford Bridge ក្នុងនាមជាកីឡាកររបស់ក្លឹបតោខៀវ បន្ទាប់ពីផ្ទេរពី Bayer Leverkusen នៅឆ្នាំ 2020។
កាលពីឆ្នាំមុន Havertz ស៊ុតបញ្ចូលទីបានគ្រាប់បាល់ដ៏សំខាន់ ក្នុងការប្រកួតវគ្គ Final ជាមួយជ័យជន្នះ 1-0 លើ Manchester City និងឈ្នះពាន UEFA Champions League។ គាត់ក៏បានស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមជួយ Chelsea ឈ្នះពាន Club World Cup កាលពីដើមរដូវកាលនេះទល់នឹង Palmeiras ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបផងដែរ។
ដោយឡែកកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយ Astro Super Sport ខ្សែបម្រើ Kai Havertz ត្រូវបានគេសួរឲ្យជ្រើសរើសកីឡាករល្អបួនរូបដែលខ្លួនពេញចិត្ត។ ពេលនោះ Havertz បាននិយាយថា “វាពិតជាពិបាកណាស់សម្រាប់ចម្លើយ។ តែខ្ញុំគិតថា ប្រហែលជាមានជើងឆ្វេងល្អដូច Lionel Messi ជើងស្តាំរបស់ Neymar និងក្បាលដូច Ronaldo”។
Kai Havertz បានបន្ថែមទៀតថា “ខួរក្បាលពូកែគិត ដែលខ្ញុំចង់គឺប្រហែលជាដូច De Bruyne។ គាត់ជាកីឡាករដ៏ល្អសម្រាប់ខ្ញុំ ហើយខ្ញុំចូលចិត្តមើលគាត់លេង។ ខ្ញុំគិតថាទាំងនេះ គឺល្អណាស់ ហើយបើទាំងបួននេះរួមបញ្ចូលគ្នាជាកីឡាករម្នាក់ ពិតជាល្អបំផុត”។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)