បាល់ទាត់អន្តរជាតិ
Van Dijk ចេញប្រឆាំងការអះអាងរបស់ Van Gaal ដែលថា World Cup 2022 ត្រូវបានរៀបចំឡើងសម្រាប់ Messi និងអាហ្សង់ទីន
កាពីតែនក្រុមរបស់ក្លឹបហង្សក្រហម Liverpool និងក្រុមជម្រើសជាតិហូឡង់ គឺកីឡាករ Virgil van Dijk បាននិយាយថា គាត់មិនជឿថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ត្រូវបាន FIFA កំណត់ រឺរៀបចំទុកជាមុនសម្រាប់ឲ្យ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះវានោះទេ។
យ៉ាងណាមិញ Van Dijk បានលើកឡើងបែបនេះ បន្ទាប់ពីអតីតគ្រូបង្វឹកក្រុមជម្រើសជាតិរបស់គាត់លោក Louis van Gaal អះអាងថា ការឈ្នះពាន World Cup 2022 របស់ក្រុមជម្រើសជាតិអាហ្សង់ទីន និង Lionel Messi ជាការប្រកួតដែលរៀបចំទុកជាមុន។
Van Dijk បានរិះគន់អតីតគ្រូបង្វឹករបស់ខ្លួនលោក Louis van Gaal ចំពោះការនិយាយបែបនេះ។ ខ្សែការពារដែលបានលេងក្នុងព្រឹត្តិការណ៍ និងជាចំណែកមួយដ៏សំខាន់របស់ហូឡង់នៅ World Cup ដែរនោះបានលើកឡើងថា៖ “ខ្ញុំបានលឺវានៅព្រឹកនេះ។ ជាការពិតណាស់ យើងម្នាក់ៗមានគំនិតយល់ឃើញផ្សេងៗគ្នា។ មនុស្សគ្រប់រូបត្រូវបានអនុញ្ញាតឲ្យមានការបញ្ចេញមតិ។ តែសម្រាប់ខ្ញុំ មានយោបល់ផ្ទុយគ្នាជាមួយ Van Gaal”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ