បាល់ទាត់អន្តរជាតិ
បង្ហាញសមត្ថភាពលេចធ្លោរខ្លាំង Barcelona ត្រៀមលុយទិញផ្ដាច់កុងត្រា Joao Felix និង Joao Cancelo
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានដឹងពីតម្លៃដែលពួកគេនឹងចំណាយ ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់ Joao Felix និង Joao Cancelo នៅរដូវក្តៅឆ្នាំក្រោយនេះហើយ។ យ៉ាងណាមិញ កីឡាករឆ្នើមទាំងពីររូបនេះ បានចូលរួមជាមួយក្លឹបយក្សកាតាឡាន់ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពេញមួយរដូវកាល។
ទាំង Joao Felix និង Joao Cancelo សុទ្ធតែត្រូវបានលេងក្នុងនាមជាកីឡាករជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Xavi Hernandez ហើយគិតមកទល់នឹងពេលនេះពួកគេបានបង្ហាញខ្លួន 3 ប្រកួតមកហើយជាមួយក្លឹបថ្មី FC Barcelona។ ជាលទ្ធផលក្លឹបយក្សនៅអេស្ប៉ាញមួយនេះ កំពុងរៀបចំផែនការចង់ទិញផ្ដាច់កុងត្រារបស់អ្នកទាំងពីរ ស្របពេលដែលទម្រង់លេងរបស់ពួកគេស្ថិតក្នុងការរំពឹងទុករបស់ក្លឹប។
គេបានដឹងថា ពេលនេះ Barcelona បានដឹងពីតម្លៃខ្លួននៃការទិញផ្ដាច់កុងត្រារបស់ Joao Felix និង Joao Cancelo ហើយ។ យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា Joao Felix ដែលមានតម្លៃខ្លួន 126 លានអឺរ៉ូ កាលពី 4 ឆ្នាំមុន Atletico Madrid នឹងព្រមដោះលែងគេទៅឲ្យ Barcelona ក្នុងតម្លៃប្រហែល 80 លានអឺរ៉ូ ខណៈដែល Man City នឹងលក់ Joao Cancelo ត្រឹមតែ 25 លានអឺរ៉ូ ប៉ុណ្ណោះ ព្រោះខ្សែការពាររូបនេះមិនស្ថិតក្នុងគម្រោងនៃការប្រើប្រាស់របស់លោក Pep Guardiola ឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់