បាល់ទាត់អន្តរជាតិ
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)
ក្លឹបអ្នកមានបុណ្យ Barcelona ស្ទើរតែត្រូវបាត់បង់ 3 ពិន្ទុទៅហើយពីក្រុមភ្ញៀវ Celta Vigo ដោយពួកគេបានបណ្ដោយឲ្យក្រុមរបស់លោក Rafa Benitez ស៊ុតបញ្ចូលនាំមុខមុន 2 គ្រាប់រហូតដល់នាទីទី 81 ទើប Robert Lewandowski ស៊ុតបានមួយគ្រាប់ដំបូង ហើយ 4 នាទីក្រោយមកទៀត Robert Lewandowski ដដែលនេះ ក៏ស៊ុតតាមស្មើ 2-2។
នៅចុងម៉ោងទៅហើយ អ្នកគាំទ្រមិនរំពឹងថា ក្លឹបយក្សកាតាឡាន់ នឹងអាចមានឱកាសស៊ុតបញ្ចូលទីថែមបានមួយគ្រាប់ទៀត ដើម្បីទទួលបានជ័យជំនះទៅលើ Celta Vigo នោះឡើយ ប៉ុន្តែជាក់ស្ដែងនៅនាទីទី 89 ខ្សែបម្រើមាឌល្អិតចិត្តធំ Pablo Gavi បានចុចបាល់បន្តក់ពីចម្ងាយទៅឲ្យ Joao Cancelo ថែមមួយគ្រាប់ចុងក្រោយ ដែលជាគ្រាប់ជ័យជំនះរបស់ពួកគេ។
យ៉ាងណាមិញ ពេលនេះ Joao Cancelo កំពុងធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ក្នុងនាមគេជាខ្សែការពារឆ្វេងដ៏ល្អ ដោយប្រកួតនេះ ក្រៅពីរកបានគ្រាប់បាល់ជ័យជំនះ គាត់ក៏រួមចំណែក Assist ដល់គ្រាប់បាល់ទីពីររបស់ Robert Lewandowski ទៀតផង។ សូមទស្សនាវីដេអូហាយឡាយការប្រកួតរវាង Barcelona និង Celta Vigo ខាងក្រោមនេះ។
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់