បាល់ទាត់អន្តរជាតិ
Real Madrid ចាញ់ជាលើកដំបូង ក្រោមស្នាដៃ Atletico Madrid 3-1 (មានវីដេអូ)
ជំនួបនៃការប្រកួតក្របខណ្ឌ La Liga រវាងត្រកូល Madrid ទាំងពីរបានបញ្ចប់ទៅជាមួយនឹងគ្រាប់បាល់ 4 គ្រាប់ ខណៈដែល Atletico Madrid ដែលជាក្រុមម្ចាស់ផ្ទះ បានធ្វើឲ្យក្លឹបអធិរាជស Real Madrid ស្គាល់បរាជ័យជាលើកដំបូងនៅរដូវកាលនេះ បន្ទាប់ពីការប្រកួតបើកឆាកទាំង 5 ប្រកួតមិនដែលចាញ់សោះ។
យ៉ាងណាមិញ Atletico Madrid ដែលទទួលបាន 3 ពិន្ទុពី Real Madrid នោះ កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ 5 នៃតារាង La Liga ប៉ុន្តែពួកគេនៅមានប្រកួតចំណេញមួយទៀតនៅក្នុងដៃ។ ទន្ទឹមនឹងនេះដែរ Real Madrid បានធ្លាក់ចេញពីតំណែងលេខមួយ ដែលខ្លួនបានកាន់កាប់អស់រយៈពេលប៉ុន្មានសប្ដាហ៍ ហើយប្រគល់ទៅឲ្យ Barcelona ដែលជាគូប្រជែងដ៏ធំរបស់ខ្លួន។
បច្ចុប្បន្នមានតែពីរក្រុមប៉ុណ្ណោះ នៅលីគកំពូលរបស់អេស្ប៉ាញ (La Liga) ដែលមិនទាន់ស្គាល់ចាញ់ គឺក្រុមលេខមួយ FC Barcelona និងក្រុមលេខពីរ Girona។ ក្រុមទាំងពីរនេះ មាន 16 ពិន្ទុស្មើគ្នា ហើយ Real Madrid មាន 15 ពិន្ទុ។ នៅប្រកួតបន្ទាប់ Real Madrid នឹងត្រូវប៉ះជាមួយក្រុមក្បែរបាតតារាង Las Palmas ខណៈដែល Atletico Madrid ត្រូវជួបជាមួយបេក្ខភាពខ្លាំងគួរសម Osasuna។
អត្ថបទ: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!