បាល់ទាត់អន្តរជាតិ
ធ្លាប់ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាអ្នកស្នងតំណែងរបស់ Messi តែពេលនេះ Barcelona ត្រៀមដាក់លក់ Ansu Fati ហើយ!!!
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់លក់ខ្សែប្រយុទ្ធស្លាប Ansu Fati នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅឆ្នាំក្រោយនេះ។ កំឡុងពេលដំបូងៗនៃអាជីពបាល់ទាត់របស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅ Barcelona គាត់ត្រូវបានគេគិតថា នឹងក្លាយជាអ្នកស្នងមរតកដ៏អស្ចារ្យរបស់ Lionel Messi។
លើសពីនេះទៀត Ansu Fati ដែលជាកីឡាករប្រសូត្រចេញពីថ្នាលយុវជនរបស់ La Masia នោះ ត្រូវបានគេគិតថា អាចនឹងចំណាយពេលពេញមួយអាជីពរបស់គាត់នៅ Camp Nou។ ផ្ទុយមកវិញ ទោះបីជាអាចរកបានគ្រាប់បាល់សរុបចំនួន 29 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 10 ដង ពីការបង្ហាញខ្លួន 112 ប្រកួតសម្រាប់ក្លឹបយក្សកាតាឡាន់កាលពីរដូវកាលមុនក៏ដោយ ខ្សែប្រយុទ្ធស្លាបរូបនេះបានចំណាយពេលភាគច្រើនរបស់គាត់នៅកៅអីបម្រុង ដោយសារមិនអាចប្រជែងនឹងកីឡាករឆ្នើមៗផ្សេងទៀតដែលជាមិត្តរួមក្រុមរបស់ខ្លួនបាន។
Ansu Fati មិនចង់ចាកចេញពី Barcelona ដែលជាក្លឹបពីកុមារភាពរបស់ខ្លួនឡើយ ហើយជាក់ស្តែងគាត់បានសម្រេចចិត្តចាកចេញដោយការខ្ចីជើងទៅក្លឹប Brighton ដើម្បីពង្រឹងនូវទម្រង់លេងឲ្យល្អប្រសើរឡើងវិញ ហើយត្រឡប់មកយកដណ្ដើមតំណែងជាជម្រើសដំបូងរបស់លោក Xavi Hernandez។
យ៉ាងណា យោងតាមរបាយការណ៍ពី Sport បានអះអាងថា មន្ត្រីនៅក្លឹប Barcelona បានសម្រេចចិត្តចែកផ្លូវជាមួយ Fati រួចហើយ ប្រសិនបើពួកគេទទួលបានការផ្ដល់ជូនសំណើរផ្ទេរដ៏សមរម្យមួយ។ ជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona សម្រាប់ឆ្នាំក្រោយ ប្រធានក្លឹបលោក Joan Laporta នឹងព្យាយាមកាត់បន្ថយការចំណាយឲ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន ហើយ Ansu Fati គឺជាគោលដៅនៃការលក់ចេញរបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!