Connect with us

បាល់ទាត់អន្តរជាតិ

Messi ចង់​ឲ្យ​ក្លឹប​​របស់​ខ្លួន ចុះ​ហត្ថលេខា​ផ្ទេរ Luka Modric

Published

on

Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​បាន Luka Modric មក​លេង​ជាមួយ​គាត់​នៅ Inter Miami ខណៈ​ដែល David Beckham ក៏​បាន​ជួប​និយាយ​ជាមួយ​ខ្សែបម្រើ​របស់​ក្លឹប Real Madrid រូប​នេះ​រួច​ហើយ​ដែរ។ យ៉ាង​ណា​មិញ មាន​ការ​រំពឹង​ទុក​ថា Luka Modric នឹង​ផ្ទេរ​មក​លីគ​កំពូល​នៃ​សហរដ្ឋ​អាមេរិច MLS នៅ​ឆ្នាំ​ក្រោយ។

ខ្សែបម្រើ​ជើង​ចាស់​សញ្ជាតិ​ក្រូអាត​រូប​នេះ មិន​សូវ​លេង​បាន​​ទៀង​ទាត់​បន្ត​ទៀត​ឡើយ​​សម្រាប់ Real Madrid ក្នុង​​រដូវ​កាល​ថ្មី​នេះ ដោយ​សរុបក្នុង​ចំណោម​ប្រកួត​បើក​ឆាក​ទាំង 8 ប្រកួត​នៅ La Liga គាត់​លេង​បាន 205 នាទី​ប៉ុណ្ណោះ ខណៈ​ដែល​វ័យ​របស់​ខ្លួន​កាន់​តែ​ចាស់ និង​ការ​ព្យាយាម​ប្រើប្រាស់​កីឡាករ​ក្មេងៗ​របស់​លោក Carlo Ancelotti។

នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2023-2024 នេះ Modric នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ស្រប​ពេល​ដែល​បច្ចុប្បន្ន​គាត់​មាន​អាយុ 38 ឆ្នាំ​ហើយ។ ទន្ទឹម​នឹង​នេះ​ដែរ អតីត​កីឡាករ​មួយ​រូប​របស់​ក្លឹប Real Madrid គឺ​លោក Predrag Mijatovic បាន​អះអាង​ថា ក្លឹប Inter Miami មាន​គោលដៅ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែបម្រើ​របស់​ក្លឹប Real Madrid រូប​នេះ បន្ទាប់​ពី​មាន​ការ​ណែនាំ​ពី Lionel Messi ដែល​បច្ចុប្បន្ន​ជាកាពីតែន​ក្រុម​នៅ​ទីនោះ។

Luka Modric មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួមជាមួយ Inter Miami ខណៈ​ដែល​ប្រធាន​ក្លឹប​លោក David Beckham មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​ខ្សែបម្រើ​របស់ Real Madrid រូប​នេះ។ ដូចគ្នា​នេះ​ដែរ កាល​ពី​ប៉ុន្មាន​ខែ​មុន គេ​ក៏​បាន​ឃើញ Luka Modric ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​នឹង Luka Modric ទៀត​ផង។

ប្រភព: Goal

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២