បាល់ទាត់អន្តរជាតិ
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester City គឺកីឡាករ Mario Balotelli ថ្មីៗនេះបានអះអាងថា ខ្សែបម្រើសញ្ជាតិម៉ារ៉ុក Adel Taarabt ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Al-Nassr មានបច្ចេកទេសញាក់បាល់ខ្លាំងជាងខ្សែប្រយុទ្ធ Neymar Jr ទៅទៀត។
យ៉ាងណាមិញ Mario Balotelli ធ្លាប់ប្រកបអាជីពនៅ Premier League ជាមួយ Adel Taarabt ពីររដូវកាលនៅចន្លោះឆ្នាំ 2011-2012 និង 2012-2013 ប៉ុន្តែអ្នកទាំងពីរមិនបានលេងក្លឹបជាមួយគ្នានោះទេ។ ក្នុងអំឡុងពេលដែលកីឡាករវ័យ 33 ឆ្នាំរូបនេះលេងនៅ Man City នោះ Adel Taarabt កំពុងលេងឲ្យក្លឹប Queens Park Rangers (QPR)។
ដោយឡែកនៅពេលថ្មីៗនេះ កីឡាករសញ្ជាតិអ៊ីតាលី Mario Balotelli បាននិយាយនៅលើ Vox To Box ថា៖ “សម្រាប់ខ្ញុំ Taarabt មានបច្ចេកទេសខ្លាំងជាង Neymar ទៅទៀត។ Neymar គឺជាទេពកោលស្យពីធម្មជាតិ គាត់ខ្លាំងពេក ហើយអ្នកមិនអាចប្រៀបធៀបពួកគេទាំងពីរបានទេ។ ប៉ុន្តែបើយើងនិយាយតែពីបច្ចេកទេសសុទ្ធសាធនោះ Taarabt ពិតជាខ្លាំងជាង Neymar”។
ទស្សនាវីដេអូប្រកួតកន្លងមករបស់ Adel Taarabt ខាងក្រោម៖
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur