បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងរៀបចំផែនការផ្ទេរខ្សែការពារ Jose Gimenez របស់ Atletico Madrid
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ និងត្រៀមរៀបចំផែនការផ្ទេរមួយលើខ្សែការពារ Jose Gimenez របស់ Atletico Madrid។ យ៉ាងណាមិញ តាំងពីរដូវកាលមុន ដល់រដូវកាលនេះបិសាចក្រហមនៅតែមានកង្វះខាតគុណភាពក្នុងតំបន់ការពារ។
Manchester United កំពុងធ្លាក់ចូលក្នុងដំណាក់កាលដ៏លំបាកមួយ ដោយខ្សែការពារឆ្នើមរបស់ខ្លួន Lisandro Martinez ត្រូវអវត្តមានក្នុងរយៈពេលយូរដោយសាររបួស ហើយ Raphael Varane ក៏បានជួបប្រទះបញ្ហាសុខភាពជាញឹកញាប់ផងដែរ ចាប់តាំងពីបានមកដល់ Old Trafford។
យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា ក្លឹបបិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ដេញថ្លៃសម្រាប់ខ្សែការពារ Jose Gimenez ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ គេបានដឹងថា Atletico Madrid នឹងព្រមលក់ ខ្សែការពារឆ្នើមរូបនេះទៅឲ្យបិសាចក្រហម ប្រសិនពួកគេហ៊ានដាក់សំណើរដល់ខ្ទង់ 40 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!