Connect with us

បាល់ទាត់អន្តរជាតិ

Schmeichel ថា ពេល​នេះ​កីឡាករ​របស់​បិសាចក្រហម​អស់​ជំនឿ​ចិត្ត​លើ Andre Onana ហើយ!!!

Published

on

អតីត​អ្នកចាំទី​របស់​ក្លឹ​ប​បិសាចក្រហម Manchester United លោក Peter Schmeichel បាន​និយាយ​ថា កីឡាករ​របស់​បិសាចក្រហម ទំនង​ជា​បាត់បង់​ទំនុក​ចិត្ត​លើ Andre Onana ហើយ បន្ទាប់​ពី​គេ​បាន​បង្កើត​កំហុស​ម្ដង​ហើយ​ម្ដង​ទៀត។

កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ បាន​មក​ដល់ Old Trafford ដោយ​ផ្ទេរ​ពី​ក្លឹប Inter Milan នៅ​រដូវ​ក្តៅ​ដើម​រដូវកាល​នេះ ក្នុង​នាម​ជា​អ្នក​ជំនួស​កន្លែង​របស់​អតីត​អ្នកចាំទី David de Gea ដែល​បាន​ចាកចេញ​នៅ​ពេល​ផុត​កុង​ត្រា។ ត្រឹមតែ​ជា​ដំណាក់​កាល​ដំបូង​នៅ​ជាមួយ​ក្លឹប​ថ្មី Andre Onana បាន​បណ្ដោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូលទី​រហូត​ដល់ 19 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 11 ប្រកួត។

កំហុស​សំខាន់ៗ​ដែល​គួរ​ឲ្យ​កត់សម្គាល់​របស់ Andre Onana បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​ទល់​នឹង Bayern Munich នៅ​ពេល​ដែល​គាត់​បណ្ដោយ​ឲ្យ​គ្រាប់​បាល់​ចូលទី​ពី​ការ​ស៊ុត​ស្រាលៗ​របស់ Leroy Sane។ Onana ក៏​មាន​កំហុស​មួយ​ផ្សេង​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ជ័យ​ជម្នះ 2-1 របស់ Man United ទៅ​លើ Brentford ដោយ​គាត់​បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​របស់ Mathias Jensen ចូលទី។

ស្រប​ពេល​ដែល Andre Onana កំពុង​ទទួល​បាន​ការ​រិះគន់​ជា​ច្រើន​ពី​អ្នកគាំទ្រ​នោះ អតីត​អ្នកចាំទី​របស់​ក្លឹប​គឺ​លោក Schmeichel ក៏​បាន​បញ្ចេញ​មតិ​លើ​រឿង​នេះ​ដែរ ដោយ​គាត់​បាន​លើក​ឡើង​ថា៖ “ខ្ញុំ​គិត​ថា កំហុស​ជា​ច្រើន​របស់ Onana គឺ​ជា​សម្ពាធ។… ពេល​នេះ​គាត់​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​ខឹង។ ហើយ​មិត្តរួម​ក្រុម​នឹង​មិន​ទុក​ចិត្ត​គាត់​ទៀត​ទេ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២