Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​កំពុង​រៀបចំ​ផែនការ​ផ្ទេរ​ខ្សែការពារ Jose Gimenez របស់ Atletico Madrid

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍ និង​ត្រៀម​រៀបចំ​ផែនការ​ផ្ទេរ​មួយ​លើ​ខ្សែការពារ Jose Gimenez របស់ Atletico Madrid។ យ៉ាង​ណា​មិញ តាំង​ពី​រដូវកាល​មុន ដល់​រដូវកាល​នេះ​បិសាចក្រហម​នៅ​តែ​មាន​កង្វះ​ខាត​គុណភាព​ក្នុង​តំបន់​ការពារ។

Manchester United កំពុង​ធ្លាក់​ចូល​ក្នុង​ដំណាក់​កាល​ដ៏​លំបាក​មួយ ដោយ​ខ្សែការពារ​ឆ្នើម​របស់​ខ្លួន Lisandro Martinez ត្រូវ​អវត្តមាន​ក្នុង​រយៈពេល​យូរ​ដោយ​សារ​របួស ហើយ Raphael Varane ក៏​បាន​ជួប​ប្រទះ​បញ្ហា​សុខភាព​ជា​ញឹកញាប់​ផង​ដែរ ចាប់តាំង​ពី​បាន​មក​ដល់ Old Trafford។

យោងតាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុងការ​ដាក់​ដេញ​ថ្លៃសម្រាប់​ខ្សែការពារ Jose Gimenez ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ គេ​បាន​ដឹង​ថា Atletico Madrid នឹង​ព្រម​លក់ ខ្សែការពារ​ឆ្នើម​រូប​នេះ​ទៅ​ឲ្យ​បិសាចក្រហម ប្រសិន​ពួក​គេ​ហ៊ាន​ដាក់​សំណើរ​ដល់​ខ្ទង់ 40 លានអឺរ៉ូ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២