បាល់ទាត់អន្តរជាតិ
Wayne Rooney ត្រៀមទៅដឹកនាំក្លឹបមួយនៅ Championship
ក្លឹប Birmingham City ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើការចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Wayne Rooney ហើយ ដើម្បីការតែងតាំងគាត់ជាគ្រូបង្វឹកថ្មីរបស់ក្លឹប។ យ៉ាងណាមិញបច្ចុប្បន្ន Birmingham City កំពុងមាន 18 ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន 11 ប្រកួត និងឈរនៅចំណាត់ថ្នាក់លេខ 6 នៅ Championship។
ទោះបីជាយ៉ាងណាក៏ដោយ គេបានអះអាងនៅប៉ុន្មានថ្ងៃមុខ John Eustace នឹងចេញពីតំណែងជាគ្រូបង្វឹករបស់ Birmingham City ខណៈដែល Wayne Rooney ត្រូវបានកំណត់អត្តសញ្ញាណរួចជាស្រេចថា នឹងក្លាយជាបេក្ខភាពគ្រូបង្វឹកថ្មីដែលកាន់តំណែងនេះបន្ត។
ដោយឡែក Wayne Rooney ទើបនឹងចុះចេញពីតំណែងកាលពីប៉ុន្មានសប្តាហ៍មុនប៉ុណ្ណោះពីក្លឹប D.C. United ដោយពួកគេបានប្រកាសថា ការចែកផ្លូវជាមួយ Rooney គឺជាការយល់ព្រមពីគ្នាទៅវិញទៅមក។ យោងតាមកាសែត The Times បានឲ្យដឹងថា Wayne Rooney នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Birmingham នៅចុងសប្តាហ៍នេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!