បាល់ទាត់អន្តរជាតិ
Wayne Rooney ដាក់គោលដៅថ្មី ដើម្បីទៅដឹកនាំនៅក្លឹប…
អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Wayne Rooney ដែលទើបនឹងត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ Birmingham City កាលពីមួយខែមុន កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មកការងារគ្រូបង្វឹកជាថ្មីម្ដងទៀត។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ទិសដៅបន្ទាប់របស់បុរសវ័យ 38 ឆ្នាំរូបនេះ អាចជានៅប្រទេសអារ៉ាប៊ីសាអូឌីត។ គេបានដឹងថា Wayne Rooney ចង់ដើរតាមគម្រូនៃអតីតមិត្តរួមក្រុមជម្រើសជាតិរបស់គាត់គឺលោក Steven Gerrard ដែលបច្ចុប្បន្នកំពុងកាន់កាប់តំណែងនៅក្លឹប Al-Ettifaq។
ថ្វីត្បិតតែ Wayne Rooney ធ្លាប់ជាអតីតកីឡាករមួយរូបដ៏ឆ្នើមក្នុងពិភពបាល់ទាត់ ប៉ុន្តែគាត់មិនមែនជាគ្រូបង្វឹកដ៏ល្អឡើយ ហើយតែងតែត្រូវបានក្លឹបបណ្ដេញចេញជាញឹកញាប់។ ក្លឹបចុងក្រោយដែលបុរសសញ្ជាតិអង់គ្លេសរូបនេះដឹកនាំគឺ Birmingham City ដោយគាត់បានដឹកនាំក្លឹបមួយនេះត្រឹមតែ 13 សប្តាហ៍ប៉ុណ្ណោះ ហើយក៏ត្រូវបានបណ្ដេញចេញតែម្ដង។
ប្រភព: Dailysports