បាល់ទាត់អន្តរជាតិ
Casemiro រងរបួសកជើង ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិប្រេស៊ីល
កីឡាករវ័យ 31 ឆ្នាំ Casemiro ត្រូវបានបង្ខំចិត្តចាកចេញពីទីលានប្រកួតនៅ 11 នាទី មុនការប្រកួតបញ្ចប់ទៅ រវាងប្រេស៊ីលជាមួយនឹងវេណេស៊ុយអេឡាកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ យ៉ាងណាមិញ ក្រុមជម្រើសជាតិប្រេស៊ីលរបស់គាត់មិនអាចយកឈ្នះ វេណេស៊ុយអេឡា ឡើយ ដោយបញ្ចប់ទៅត្រឹមលទ្ធផល 1-1 ប៉ុណ្ណោះ នៃការប្រកួតវគ្គជម្រុះ World Cup ក្នុងតំបន់។
នៅប្រកួតបន្ទាប់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ប្រេស៊ីលនឹងត្រូវប្រកួតជាមួយអ៊ុយរូហ្គាយ ដែលជាការប្រកួតក្នុងវគ្គជម្រុះ World Cup ដូចគ្នា ប៉ុន្តែកំពុងមានការសង្ស័យថា Casemiro អាចនឹងអវត្តមាននៅក្នុងការប្រកួតនោះ។ ថ្លែងបន្ទាប់ពីការប្រកួតស្មើ 1-1 លោក Fernando Diniz ដែលជាគ្រូបង្វឹករបស់ប្រទេសប្រេស៊ីលបាននិយាយថា៖ “Casemiro បានប្ដូរចេញដោយសារតែរបួសកជើងរបស់គាត់”។
របួសរបស់ Casemiro ត្រូវបានគេដឹងថា មិនធ្ងន់ពេកទេ ប៉ុន្តែវាអាចជាក្ដីបារម្ភមួយរបស់អ្នកគាំទ្របិសាចក្រហមផងដែរ ប្រសិនបើវាអូសបន្លាយពេលរហូតដល់ការប្រកួតក្លឹបចាប់ផ្ដើមឡើងវិញ។ Casemiro គឺជាកីឡាករដ៏សំខាន់របស់ Manchester United ដែលពួកគេបានចំណាយប្រាក់ 70 លានផោនផ្ទេរគាត់ពី Real Madrid កាលពីឆ្នាំមុន។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក