Connect with us

បាល់ទាត់អន្តរជាតិ

Casemiro រង​របួស​កជើង ក្នុង​អំឡុង​ពេល​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

Published

on

កីឡាករ​​វ័យ 31 ឆ្នាំ Casemiro ត្រូវ​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ទីលាន​ប្រកួត​នៅ 11 នាទី មុន​ការ​ប្រកួត​បញ្ចប់​ទៅ ​រវាង​​ប្រេស៊ីល​ជាមួយ​នឹង​វេណេស៊ុយអេឡា​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ។ យ៉ាង​ណា​មិញ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​របស់​គាត់​មិន​អាច​យក​ឈ្នះ ​វេណេស៊ុយអេឡា ឡើយ ដោយ​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល 1-1 ប៉ុណ្ណោះ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup ក្នុង​តំបន់។

នៅ​ប្រកួត​បន្ទាប់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ប្រេស៊ីល​នឹង​ត្រូវ​ប្រកួត​ជាមួយ​អ៊ុយរូហ្គាយ ដែល​ជា​ការ​ប្រកួត​ក្នុងវគ្គជម្រុះ World Cup ដូចគ្នា ប៉ុន្តែ​កំពុង​មាន​ការ​សង្ស័យ​ថា Casemiro អាច​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​នោះ។ ថ្លែង​​បន្ទាប់​​ពី​ការប្រកួត​ស្មើ​ 1-1 លោក Fernando Diniz ដែល​ជា​គ្រូ​បង្វឹក​របស់​ប្រទេស​ប្រេស៊ីល​បាន​និយាយ​ថា​៖ “Casemiro បាន​ប្ដូរចេញ​ដោយ​សារ​តែ​របួស​កជើង​របស់​គាត់”។

របួស​របស់ Casemiro ត្រូវ​បាន​គេ​ដឹង​​ថា មិន​ធ្ងន់​ពេក​ទេ ប៉ុន្តែ​វា​អាច​ជា​ក្ដី​បារម្ភ​មួយ​របស់​អ្នកគាំទ្រ​បិសាចក្រហម​ផង​ដែរ ប្រសិន​បើ​វា​អូស​បន្លាយ​ពេល​រហូត​ដល់​ការ​ប្រកួត​ក្លឹប​ចាប់​ផ្ដើម​ឡើង​វិញ។ Casemiro គឺ​ជា​កីឡាករ​ដ៏​សំខាន់​របស់ Manchester United ដែល​ពួក​គេ​បាន​ចំណាយ​ប្រាក់ 70 ​លាន​ផោន​ផ្ទេរ​គាត់​ពី Real Madrid កាល​ពី​ឆ្នាំ​មុន។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២