បាល់ទាត់អន្តរជាតិ
Rodri ថា កីឡាកររូបនេះនឹងឈ្នះពាន Ballon d’Or
កាលពីប៉ុន្មានថ្ងៃមុន មានរបាយការណ៍បែកធ្លាយជាច្រើននិយាយពីបេក្ខភាពកីឡាករដែលនឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសផ្លូវការណ៍ នឹងប្រព្រឹត្តិទៅនៅទីក្រុងប៉ារីស ថ្ងៃទី 30 ខែតុលា។ គេបានដឹងថា បេក្ខភាពកីឡាករ 3 នាក់ចុងក្រោយនឹងមានខ្សែប្រយុទ្ធឆ្នើមៗ 3 រូបគឺ Lionel Messi, Erling Haaland និង Kylian Mbappe។
ស្របពេលដែលការប្រកាសជាផ្លូវការណ៍មិនទាន់ត្រូវបានលាតត្រដាងនោះ ខ្សែបម្រើឆ្នើមសញ្ជាតិអេស្ប៉ាញ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Man City គឺកីឡាករ Rodri បានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនដោយលើកឡើងថា Lionel Messi នឹងក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ។ Rodri បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ COPE ថា៖ “ខ្ញុំគិតថា Lionel Messi នឹងឈ្នះវា។ Haaland ក៏ជាតួអង្គដ៏ធំម្នាក់ដែរ ហើយមានគុណសម្បត្តិផងដែរ”។
ជាការពិតណាស់ តារាឆ្នើមអាហ្សង់ទីន Lionel Messi បានដឹកនាំប្រទេសរបស់គាត់ឲ្យឈ្នះ World Cup នៅប្រទេសកាតាកាលពីឆ្នាំ 2022 ហើយនៅរដូវកាលនោះដែរ គាត់ក៏បានឈ្នះពាន Ligue 1 ជាមួយ Paris Saint-Germain ផងដែរ។ Messi ប្រហែលជាមិនរំភើបខ្លាំងពេកទេ ប្រសិនបើឆ្នាំនេះគាត់នឹងឈ្នះ Ballon d’Or ម្ដងទៀត ខណៈដែលគាត់បានឈ្នះពាននេះ 7 ដងរួចទៅហើយ ហើយក៏ជាកីឡាករដែលកាន់កាប់កំណត់ត្រាជាម្ចាស់ពាន Ballon d’Or ច្រើនបំផុតផងដែរ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ21 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa