Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid និង​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​អង់គ្លេស កំពុង​ចាប់​អារម្មណ៍​ចង់​បាន Jamal Musiala

Published

on

តារា​ឆ្នើម Jamal Musiala ត្រូវ​​បាន​គេ​រាយការណ៍​ថា បាន​ទម្លាក់​ចោល​នូវ​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​របស់​ខ្លួន Bayern Munich ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2026។ ដោយ​មើល​ឃើញ​ពី​ស្ថានភាព​នេះ​ដែរ ក្លឹប​ធំៗ​ជា​ច្រើន​រួម​ទាំង Real Madrid ផង​ដែរ កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Jamal Musiala។

ខ្សែបម្រើ​វ័យ 20 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា កីឡាករ​វ័យ​ក្មេង​ដ៏​ល្អ​បំផុត​មួយ​រូប និង​មាន​អនាគត​ដ៏​ត្រចះត្រចង់​ផង​ដែរ។ Jamal Musiala បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឯង​រហូត​កា្លយ​ជា​កីឡាករ​ដ៏​សំខាន់​របស់ Bayern Munich។ គាត់​បាន​ស៊ុត​បញ្ចូលទី​បាន 32 គ្រាប់ និង​ Assists បាន 25 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 133 ប្រកួត គិត​ចាប់​តាំង​ពីប្រូម៉ូត​ឡើង​មក​លេង​ជាមួយ​ក្រុម​ឈុត​ធំ​ដំបូង​របស់ Bayern Munich ក្នុង​ឆ្នាំ 2020។

យោងតាម​របាយការណ៍​ពី Bild បាន​អះអាង​ថា ការ​ពិភាក្សា​កុងត្រា​ថ្មី​រវាង Bayern Munich និង Musiala ត្រូវ​បាន​ផ្អាក នៅប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ វា​ហាក់​ដូច​ជា​សញ្ញា​ដែល​បង្ហាញ​ថា Jamal Musiala ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ របាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ពេល​នេះ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​អង់គ្លេស​ដូច​ជា Liverpool, Chelsea និង Man City កំពុង​ចាប់​អារម្មណ៍​លើ Musiala។ ផ្សេង​ពី​នេះ​ទៀត សូម្បី​តែ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ Real Madrid ក៏​ចង់​ប្រជែង​យក​តារា​ឆ្នើម​រូប​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២