Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo បញ្ជាក់​ថា គាត់​អស់​ជំនឿ​ចិត្ត​លើ​ពាន Ballon d’Or និង​ពាន​កីឡាករ​ឆ្នើម​របស់ FIFA ហើយ!!!

Published

on

តារា​ឆ្នើម Cristiano Ronaldo ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Al-Nassr ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​និយាយ​ថា ពេល​នេះ​គាត់​មាន​ការ​ខក​ចិត្ត​ចំពោះ​ពាន​រង្វាន់​លក្ខណៈ​បុគ្គល​ដូចជា Ballon d’Or និង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA ជាដើម។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​និយាយ​ប្រាប់​ទៅ​កាន់ Record កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “ខ្ញុំ​គិត​ថា មាន​ហេតុផល​មួយ ពាន​រង្វាន់​ទាំង​នេះ​បាន​បាត់បង់​ទំនុក​ចិត្ត។ វា​មិនមែន​មាន​ន័យ​ថា Messi មិន​សម​នឹង​ទទួល​បាន​វា រឺ Haaland រឺ​សូម្បី​តែ Mbappe។ ខ្ញុំ​លែង​ជឿ​លើ​ពាន​រង្វាន់​ទាំង​នេះ​ទៀត​ហើយ…”។

គួរ​ដឹង​ផង​ដែរ​ថា នៅ​ឆ្នាំ 2023 កន្លង​ទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ​បំផុត ក្នុង​ពិភពលោក​ជាមួយ​នឹង​គ្រាប់បាល់​សរុប​ចំនួន 53 គ្រាប់។ កីឡាករ​វ័យ 38 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​​ជា​កីឡាករ​ល្អ​បំផុត​នៅ​មជ្ឈិមបូព៌ា និង​ទទួល​បាន​ពានរង្វាន់ Clobe Soccer Awards កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២