បាល់ទាត់អន្តរជាតិ
Real Madrid និងក្លឹបធំៗជាច្រើននៅអង់គ្លេស កំពុងចាប់អារម្មណ៍ចង់បាន Jamal Musiala
តារាឆ្នើម Jamal Musiala ត្រូវបានគេរាយការណ៍ថា បានទម្លាក់ចោលនូវការចរចាកុងត្រាថ្មីជាមួយក្លឹបរបស់ខ្លួន Bayern Munich ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ 2026។ ដោយមើលឃើញពីស្ថានភាពនេះដែរ ក្លឹបធំៗជាច្រើនរួមទាំង Real Madrid ផងដែរ កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Jamal Musiala។
ខ្សែបម្រើវ័យ 20 ឆ្នាំរូបនេះត្រូវបានគេចាត់ទុកជា កីឡាករវ័យក្មេងដ៏ល្អបំផុតមួយរូប និងមានអនាគតដ៏ត្រចះត្រចង់ផងដែរ។ Jamal Musiala បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងរហូតកា្លយជាកីឡាករដ៏សំខាន់របស់ Bayern Munich។ គាត់បានស៊ុតបញ្ចូលទីបាន 32 គ្រាប់ និង Assists បាន 25 ដង ក្នុងការបង្ហាញខ្លួនសរុប 133 ប្រកួត គិតចាប់តាំងពីប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំដំបូងរបស់ Bayern Munich ក្នុងឆ្នាំ 2020។
យោងតាមរបាយការណ៍ពី Bild បានអះអាងថា ការពិភាក្សាកុងត្រាថ្មីរវាង Bayern Munich និង Musiala ត្រូវបានផ្អាក នៅប៉ុន្មានខែខាងមុខនេះ។ ស្របពេលជាមួយគ្នានោះ វាហាក់ដូចជាសញ្ញាដែលបង្ហាញថា Jamal Musiala ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។ របាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ពេលនេះមានក្លឹបធំៗជាច្រើននៅអង់គ្លេសដូចជា Liverpool, Chelsea និង Man City កំពុងចាប់អារម្មណ៍លើ Musiala។ ផ្សេងពីនេះទៀត សូម្បីតែក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ក៏ចង់ប្រជែងយកតារាឆ្នើមរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត