Connect with us

បាល់ទាត់អន្តរជាតិ

Neymar អាច​នឹង​បញ្ចប់​អាជីព​បាល់ទាត់ ដោយ​សារ​របួស

Published

on

ថ្ងៃ​នេះ​​ក្លឹប Al Hilal បាន​ប្រកាស​បញ្ជាក់​ថា Neymar Jr បាន​រង​របួស​រហែក ACL (សរសៃ​ខាង​មុខ) និង​គន្លាក់​ជង្គង់ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2026 ទល់​នឹង​អ៊ុយរូហ្គាយ​កាល​ពី​ម្សិលមិញ។ របួស​ពីរ​រួម​បញ្ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​បែប​នេះ គឺ​ជា​របួស​ដែល​អាច​ឲ្យ​កីឡាករ​ឆ្នើម​រូប​នេះ​បញ្ចប់​អាជីព​ពី​បាល់ទាត់​ទៀត​ផង។

យ៉ាង​ណា​មិញ រឿង​ដំបូង​បំផុត​ដែល Neymar Jr ត្រូវ​ប្រឈម​នោះ​គឺ​គាត់​នឹង​ត្រូវ​ខកខាន​យ៉ាង​ហោច​ណាស់​ពេញ​មួយ​រដូវកាល​នេះ ដោយ​មិន​អាច​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ប្រកួត​បាន​សម្រាប់​ការ​ប្រកួត​របស់​ក្លឹប​អារ៉ាប៊ីសាអូឌីត Al Hilal។ ដូចគ្នា​នេះ​ដែរ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ នឹង​ត្រូវ​ទទួល​ការ​វះកាត់​ផង​ដែរ។

នៅ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ចាញ់​អ៊ុយរូហ្គាយ 2-0 Neymar បាន​រងរបួស​នៅ​ចុង​តង់ទីមួយ​នាទីទី 45+4។ Neymar Jr ​បាន​ស្រក់​ទឹក​ភ្នែក​បន្ទាប់​ពី​រូប​គេ​បាន​រង​របួស​ដ៏​អាក្រក់​នេះ ហើយ​កីឡាករ​វ័យ 31 ឆ្នាំ​រូប​នេះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកចេញ​ពីទីលាន​ប្រកួត ដោយគាត់​មិន​អាច​ដើរ​ខ្លួន​ឯង​បាន។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២