បាល់ទាត់អន្តរជាតិ
មាន់ខ្នាយមាស Tottenham Hotspur កំណត់តម្លៃលក់ខ្សែបម្រើ Giovani Lo Celso
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែកផ្លូវគ្នាជាមួយខ្សែបម្រើ Giovani Lo Celso នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករបើកឡើងវិញ នាខែមករាដើមឆ្នាំក្រោយ ប្រសិនបើតម្លៃខ្លួនដែលគេកំណត់លើកីឡាកររូបនេះ ត្រូវបានបំពេញ។
នៅរដូវកាលនេះ Giovani Lo Celso បានចូលលេងត្រឹមតែ 69 នាទីប៉ុណ្ណោះ ក្នុងការប្រកួតចាប់តាំងពីខែសីហាមក ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ange Postecoglou។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅមានកុងត្រាជាមួយ Tottenham Hotspur រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
ទោះជាយ៉ាងណាក៏ដោយ យោងតាម Football Insider បានអះអាងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចចិត្តត្រៀមលក់ខ្សែបម្រើរូបនេះរួចហើយ ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។ គេបានដឹងថា Tottenham Hotspur នឹងលក់ Lo Celso ក្នុងតម្លៃ 15 ទៅ 20 លានផោន ដែលនេះអាចតម្លៃដែលពួកគេកំណត់ចង់បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa