Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ប្រជែង​ជាមួយ Real Madrid ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​មួយ​រូប​​ដែល​គេ​ចាត់​ទុក​ជា Luis Suarez ទីពីរ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង Real Madrid ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប Feyenoord គឺ​កីឡាករ Santi Gimenez។ កីឡាករ​សញ្ជាតិ​ម៉ិកស៊ិកូ​រូប​នេះ កំពុង​មាន​ភាព​លេចធ្លោរ​ខ្លាំង​បំផុត និង​ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​អតីត​តារា​ឆ្នើម Luis Suarez ទៀត​ផង។

ខ្សែប្រយុទ្ធ​វ័យ 22 ឆ្នាំ​រូបនេះ​បាន​ស៊ុតបញ្ចូលទី​បាន 13 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 10 ប្រកួត​សម្រាប់​ក្លឹប Feyenoord ក្នុង​រដូវកាល​នេះ និង​បាន​ស៊ុតបញ្ចូលទី​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ក្របខ័ណ្ឌ UEFA Champions League ដែល​ក្រុមរ​បស់​គាត់​បាន​ឈ្នះ 3-1 ទៅ​លើ Lazio ផង​ដែរ។

ទោះ​បី​ជា​កន្ងងមក Gimenez បាន​បញ្ជាក់​ថា គាត់​មិន​មាន​ការ​ពិភាក្សា​ណា​មួយ អំពី​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ក៏​ដោយ ប៉ុន្តែ​ការ​បង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គាត់ នៅ​តែ​បន្ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​កំពូលៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប រួម​ទាំង Real Madrid ផង​ដែរ។

យោងតាម​របាយការណ៍​ពី ESPN បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ចាប់​អារម្មណ៍ និង​ត្រៀម​ប្រជែង​ជាមួយ Real Madrid ដើម្បី​ចរចា​នាំ​យក Gimenez ទៅ​ទឹកដី​អេស្ប៉ាញ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្លឹប​យក្ស​កាតាឡាន់ ប្រហែល​ជា​ត្រូវរៀប​ចំផែន​ការ​ផ្ទេរ​នា​ពេល​អនាគត ដោយ​ពួក​គេ​មិន​អាច​ព្យាយាម​ផ្ទេរ​ភ្លាមៗ​នៅ​ពេល​នេះ​បាន​ទេ ដោយ​ក្លឹប​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ជា​ច្រើន រួម​ទាំង​វិបត្តិ​ហិរញ្ញ​វត្ថុ​ផង​ដែរ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២