Connect with us

បាល់ទាត់អន្តរជាតិ

មាន់ខ្នាយ​មាស Tottenham Hotspur កំណត់​តម្លៃ​លក់​ខ្សែបម្រើ Giovani Lo Celso

Published

on

ក្លឹប​មាន់​ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ចែកផ្លូវ​គ្នា​ជាមួយ​ខ្សែបម្រើ Giovani Lo Celso នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ នា​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ ប្រសិន​បើតម្លៃ​ខ្លួន​ដែល​គេ​កំណត់​លើ​កីឡាករ​រូប​នេះ ត្រូវ​បាន​បំពេញ។

នៅ​រដូវកាល​នេះ Giovani Lo Celso បាន​ចូល​លេង​ត្រឹមតែ 69 នាទី​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ចាប់​តាំង​ពី​ខែ​សីហា​មក ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Ange Postecoglou។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​នៅ​មាន​កុងត្រា​ជាមួយ Tottenham Hotspur រហូត​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2025។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​តាម Football Insider បាន​អះអាង​ថា ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur បាន​សម្រេច​ចិត្ត​ត្រៀម​លក់​ខ្សែបម្រើ​រូប​នេះ​រួច​ហើយ ក្នុង​ទីផ្សារដោះដូរ​កីឡាករ​ខែ​មករា​ខាង​មុខ។ គេ​បាន​ដឹង​ថា Tottenham Hotspur នឹង​លក់ Lo Celso ក្នុង​តម្លៃ 15 ទៅ 20 លានផោន ដែល​នេះ​អាច​តម្លៃ​ដែល​ពួក​គេ​កំណត់​ចង់​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២