បាល់ទាត់អន្តរជាតិ
Newcastle ត្រៀមប្រជែងជាមួយ Real Madrid លើការចុះហត្ថលេខាផ្ទេរខ្សែការពារដែលកំពុងមានហាងឆេងខ្ពស់ Goncalo Inacio
ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថា នឹងប្រជែងជាមួយក្លឹបអធិរាជស Real Madrid ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្ដាលរបស់ក្លឹប Sporting Lisbon ដែលជាកីឡាករកំពុងមានហាងឆេងខ្ពស់ Goncalo Inacio។ កីឡាករវ័យ 22 ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាអនាគតនៃខ្សែការពារដ៏ល្អបំផុតមួយរូបក្នុងពិភពបាល់ទាត់។
ដូចគ្នានេះដែរ ក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ Goncalo Inacio បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លឹប Sporting Lisbon ដោយគិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនសរុបបាន 136 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់។ ខ្សែការពាររូបនេះបានលេងនៅ Sporting តាំងពីឈុតយុវជននៅអាយុ 11 ឆ្នាំមកម្ល៉េះ។
ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Goncalo Inacio កំពុងស្ថិតក្នុងការសង្ស័យ ដែលគេអាចនឹងចាកចេញនៅដើមឆ្នាំក្រោយ រឺចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានក្លឹបធំៗជាច្រើនចង់បានគាត់។ គេបានដឹងថា គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Carlo Ancelotti បានស្នើសុំឲ្យប្រធានក្លឹបលោក Florentino Perez ចុះហត្ថលេខាលើ Goncalo Inacio ស្របពេលដែល Eder Militao កំពុងអវត្តមានរយៈពេលយូរ។
ផ្សេងពីនេះទៀត របាយការណ៍ជាច្រើនបានបង្ហាញថា Inacio ដែលនៅមានកុងត្រាដល់ខែមិថុនា ឆ្នាំ 2027 ជាមួយ Sporting Lisbon នោះ នឹងមានតម្លៃផ្ទេរចេញចន្លោះពី 45 លានអឺរ៉ូ (38.8 លានផោន) ទៅ 60 លានអឺរ៉ូ (52.3 លានផោន) ប៉ុន្តែពេលនេះក្លឹប Newcastle បានត្រៀមសំណើរដេញថ្លៃរួចទៅហើយ គឺរហូតដល់ 70 លានអឺរ៉ូ (61 លានផោន) ដែលលើសពីអ្វីដែលក្លឹបបច្ចុប្បន្នរបស់គាត់ចង់បានទៅទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក