Connect with us

បាល់ទាត់អន្តរជាតិ

Arsenal អាច​នឹង​ស្គាល់​រសជាតិ​ចាញ់​ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត​ទល់​នឹង Newcastle United នៅ​រំលង​ធ្រាត​នេះ?

Published

on

នៅ​ម៉ោង 12:30 នាទី​រំលង​អាធ្រាត​នេះ ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់ ដោយ​ត្រូវ​ជួប​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ Newcastle United ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ Premier League។ យ៉ាង​ណា​មិញ Newcastle គឺ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ជា​ច្រើន​ទៀត​នៅ​ក្នុង​លីគ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ពួក​គេ​ទើប​នឹង​បាន​ទម្លាក់ Manchester United ចេញ​ពី​ពាន EFL Cup ក្នុង​លទ្ធផល 3 ទល់​នឹង 0 ទៀត​ផង។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ប្រកួត​ចុង​ក្រោយ​របស់ Arsenal ពួក​គេ​ធ្វើ​មិន​បាន​ល្អ​ឡើយ ដោយ​ត្រូវ​ធ្លាក់​ចេញ​ពី EFL Cup ក្រោម​ស្នាដៃ​របស់​ក្លឹប​ញញួរធំ West Ham United ក្នុង​លទ្ធផល 3-1។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល ពួក​គេ​មិន​ទាន់​ចាញ់​នៅ​ឡើយ​ទេ បន្ទាប់​ពី​ឆ្លង​កាត់ 10 ប្រកួត ស្មើ 3 ឈ្នះ 7 មាន 24 ពិន្ទុ។

សម្រាប់​ការ​ប្រកួត​នៅ​រំលង​អាធ្រាត​នេះ ក្រុម​របស់​លោក Mikel Arteta នឹង​សម្លឹង​មើល 3 ពិន្ទុ​បន្ថែម​ទៀត ពី​ក្រុម​ម្ចាស់​ផ្ទះ ដើម្បី​បន្ត​កំណត់​ត្រា​មិន​ដែល​ចាញ់ ក៏​ដូច​ជា​ការ​សន្សំ​ពិន្ទុ​ដើម្បី​អាច​មាន​ឱកាស​ប្រជែង​យក​ពាន Premier League នៅ​រដូវកាល​នេះ។ ការ​ព្យាយាម​យក 3 ពិន្ទុ​ពី Newcastle United ប្រហែល​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ ខណៈ​ដែល​ក្រុម​ទាំង​ពីរ​នេះ​មាន​គីឡូ និង​ទម្រង់​លេង​ល្អ​មិន​ចាញ់​គ្នា​ឡើយ។

ប្រភព: Football.london

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២