Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ត្រៀម​ប្រជែង​ជា​មួយ Real Madrid លើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែការពារ​ដែល​កំពុង​មាន​ហាងឆេង​ខ្ពស់ Goncalo Inacio

Published

on

ក្លឹប Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ប្រជែង​ជាមួយ​ក្លឹប​អធិរាជស Real Madrid ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កណ្ដាល​របស់​ក្លឹប Sporting Lisbon ដែល​ជា​កីឡាករ​កំពុង​មាន​ហាងឆេង​ខ្ពស់ Goncalo Inacio។ កីឡាករ​​វ័យ 22 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​អនាគត​នៃ​ខ្សែការពារ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់។

ដូចគ្នា​នេះ​ដែរ ក្នុង​រយៈ​ពេល 3 ឆ្នាំ​ចុង​ក្រោយ​នេះ Goncalo Inacio បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់​ក្លឹប Sporting Lisbon ដោយ​គិត​មក​ទល់​នឹង​ពេល​នេះ គាត់​បាន​បង្ហាញ​ខ្លួន​សរុប​បាន 136 ប្រកួត​មក​ហើយ ដោយ​ស៊ុត​បញ្ចូលទី​បាន 11 គ្រាប់។ ខ្សែការពារ​រូប​នេះ​បាន​លេង​នៅ Sporting តាំង​ពី​ឈុត​យុវជន​នៅ​អាយុ 11 ឆ្នាំ​មក​ម្ល៉េះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អនាគត​របស់ Goncalo Inacio កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ ដែល​គេ​អាច​នឹង​ចាកចេញ​នៅ​ដើម​ឆ្នាំ​ក្រោយ រឺ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ បន្ទាប់​ពី​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​គាត់។ គេ​បាន​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹប Real Madrid លោក Carlo Ancelotti បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​ក្លឹបលោក Florentino Perez ចុះ​ហត្ថលេខា​លើ Goncalo Inacio ស្រប​ពេល​ដែល Eder Militao កំពុង​អវត្តមាន​រយៈ​ពេល​យូរ។

ផ្សេង​ពី​នេះ​ទៀត របាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា Inacio ដែល​នៅ​មាន​កុងត្រា​ដល់​ខែ​មិថុនា ឆ្នាំ 2027 ជាមួយ Sporting Lisbon នោះ នឹង​មាន​តម្លៃ​ផ្ទេរ​ចេញ​ចន្លោះ​ពី 45 លានអឺរ៉ូ (38.8 លានផោន) ទៅ 60 លានអឺរ៉ូ (52.3 លានផោន) ប៉ុន្តែ​ពេល​នេះ​ក្លឹប Newcastle បាន​ត្រៀម​សំណើរ​ដេញ​ថ្លៃ​រួច​ទៅ​ហើយ គឺ​រហូត​ដល់ 70 លានអឺរ៉ូ (61 លានផោន) ដែល​លើស​ពី​អ្វី​ដែល​ក្លឹប​បច្ចុប្បន្ន​របស់​គាត់​ចង់​បាន​ទៅ​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២