Connect with us

បាល់ទាត់អន្តរជាតិ

Bruno Fernandes ស៊ុត 1 គ្រាប់​ចុង​ម៉ោង ជួយ​បិសាចក្រហម​ឲ្យ​ទទួល​បាន 3 ពិន្ទុ​ពី Fulham

Published

on

ខ្សែបម្រើ និង​ជា​កាពីតែន​ក្រុម Bruno Fernandes បាន​ស៊ុត​បាល់​បញ្ចូលទី​គ្រាប់​ជ័យ​ជំនះ​នៅ​ចុង​ម៉ោង​នាទីទី 90+ ដែល​ធ្វើ​ឲ្យ​ក្លឹប​បិសាចក្រហម Manchester United បាន​យក​ឈ្នះ 1-0 លើ​ក្លឹប Fulham ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។

ក្រុម​ទាំង​ពីរ​មាន​ការ​ប្រកួត​ដ៏​តានតឹង ដោយ​រក្សា​លទ្ធផល 0 ស្មើ​រហូត​ដល់​នាទីទី 90 ទើប Bruno Fernandes ស៊ុត​បញ្ចូលទី​បាន​មួយ​គ្រាប់ ដែល​ជា​គ្រាប់​ដ៏​សំខាន់​សម្រាប់​ក្រុម។ បិសាចក្រហម​ទទួល​បាន 3 ពិន្ទុ យ៉ាង​លំបាក តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 6 ក្នុង​តារាង Premier League ប៉ុណ្ណោះ​អាសន្ន។

ទន្ទឹម​នឹង​នេះ​ដែរ ជ័យ​ជំនះ​នេះ ក៏​ជួយ​ឲ្យ​កៅអី​នៃ​តំណែង​ជា​គ្រូ​បង្វឹក​របស់​លោក Erik ten Hag ហាក់​ដូច​ជា​ថម​ថយ​កម្ដៅ​ជាង​មុន​បន្តិច ខណៈ​ដែល​រដូវកាល​នេះ ពួក​គេ​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ជា​ខ្លាំង ហើយ​ពីរ​ប្រកួត​មុន​ដែល​ចាញ់ Newcastle និង Man City បិសាចក្រហម​បាន​របូត​គ្រាប់​បាល់រហូត​ដល់ 6 គ្រាប់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២