បាល់ទាត់អន្តរជាតិ
បិសាចក្រហមចង់បញ្ជូន Antony ឲ្យទៅប្រេស៊ីលវិញ ជាថ្នូរដូរយក Gabriel Barbosa
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងចង់ចុះហត្ថលេខាលើ Gabriel Barbosa នៅក្នុងខែមករាដើមឆ្នាំនេះ ហើយពួកគេក៏អាចនឹងផ្តល់ជូន Antony ទៅឲ្យក្លឹប Flamengo វិញផងដែរ ដើម្បីធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរនេះ។
កាលពីរដូវក្ដៅកន្លងទៅ បិសាចក្រហមត្រូវបានគេដឹងថា បានព្យាយាមរៀបចំក្រុមរបស់ខ្លួន និងកែតម្រូវនៅតំបន់ប្រយុទ្ធកណ្ដាល ហើយជាចុងក្រោយពួកគេក៏ផ្ទេរបានសម្រេចជាមួយនឹងកីឡាករ Rasmus Hojlund ជាមួយនឹងតម្លៃខ្លួន 72 លានផោន។ Hojlund បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ចាប់តាំងពីការមកដល់របស់គាត់នៅ Old Trafford ប៉ុន្តែគាត់មិនទាន់ល្អគ្រប់គ្រាន់ និងមិនទាន់អាចបង្កើតគុណសម្បត្តិណាមួយនៅក្នុងការប្រកួតក្របខណ្ឌ Premier League នៅឡើយទេ។
យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា ពេលនេះ Barbosa បានក្លាយជាគោលដៅដ៏ច្បាស់លាស់មួយសម្រាប់ក្រុមរបស់លោក Erik ten Hag។ កីឡាករប្រេស៊ីលរូបនេះនឹងមានតម្លៃប្រហែល 20 លានផោនប៉ុណ្ណោះ ខណៈដែលកុងត្រារបស់គាត់ជាមួយ Flamengo នឹងផុតកំណត់នៅខែធ្នូ ឆ្នាំ 2024។ របាយការណ៍នេះដែរ បានអះអាងបន្ថែមថា Antony ដែលកំពុងមានទម្រង់លេងមិនសូវល្អនោះ អាចនឹងផ្ទេរទៅ Flamengo វិញ ក្នុងលក្ខខណ្ឌខ្ចីជើងដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa