Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​ចង់​បញ្ជូន Antony ឲ្យ​ទៅ​ប្រេស៊ីល​វិញ ជា​ថ្នូរ​ដូរយក Gabriel Barbosa

Published

on

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចង់​ចុះ​ហត្ថលេខា​លើ Gabriel Barbosa នៅ​ក្នុង​ខែ​មករា​ដើម​ឆ្នាំ​នេះ ហើយ​ពួក​គេ​ក៏​អាច​នឹងផ្តល់​ជូន Antony ទៅ​ឲ្យ​ក្លឹប Flamengo វិញ​ផង​ដែរ ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដោះដូរ​នេះ។

កាល​ពី​រដូវក្ដៅ​កន្លង​ទៅ បិសាចក្រហម​ត្រូវ​បាន​គេ​ដឹង​ថា បាន​ព្យាយាម​រៀបចំ​ក្រុម​របស់​ខ្លួន និង​កែតម្រូវ​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល ហើយ​ជា​ចុង​ក្រោយ​ពួក​គេ​ក៏​ផ្ទេរ​បាន​សម្រេច​ជាមួយ​នឹង​កីឡាករ Rasmus Hojlund ជាមួយ​នឹង​តម្លៃ​ខ្លួន 72 លានផោន។ Hojlund បាន​ស៊ុតបញ្ចូលទី​បាន 3 គ្រាប់​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​គាត់​នៅ Old Trafford ប៉ុន្តែ​គាត់​មិន​ទាន់​ល្អ​គ្រប់គ្រាន់ និង​មិន​ទាន់​អាច​បង្កើត​គុណ​សម្បត្តិ​ណា​មួយ​នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League នៅ​ឡើយ​ទេ។

យោងតាម​សារ​ព័ត៌មាន The Mirror បាន​ឲ្យ​ដឹង​ថា ពេល​នេះ Barbosa បាន​ក្លាយ​ជា​គោលដៅ​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ក្រុម​របស់​លោក Erik ten Hag។ កីឡាករ​ប្រេស៊ីល​រូបនេះ​នឹង​មាន​តម្លៃ​ប្រហែល 20 លានផោន​ប៉ុណ្ណោះ ខណៈ​ដែល​កុងត្រា​របស់​គាត់​ជាមួយ Flamengo នឹង​ផុត​កំណត់​នៅ​ខែធ្នូ ឆ្នាំ 2024។ របាយការណ៍​នេះ​ដែរ បាន​អះអាង​បន្ថែម​ថា Antony ដែល​កំពុង​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នោះ អាច​នឹង​ផ្ទេរ​ទៅ Flamengo វិញ ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ដែល​ជា​ផ្នែកមួយ​នៃ​កិច្ច​ព្រមព្រៀង​រវាង​ក្លឹប​ទាំង​ពីរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២