បាល់ទាត់អន្តរជាតិ
Eric Dier ត្រៀមចាកចេញពី Tottenham Hotspur ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន
ខ្សែការពារ Eric Dier របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនក្នុងនាមជាកីឡាករដែលផុតកុងត្រានៅរដូវក្តៅឆ្នាំក្រោយ ហើយគាត់ប្រហែលជាមិនត្រូវបានក្លឹបលក់ចេញក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករាដើមឆ្នាំក្រោយនេះឡើយ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះដំបូងឡើយ គាត់លេងក្នុងតំណែងជាខ្សែបម្រើការពារ តែក្រោយមកដោយសារទម្រង់លេង និងភាពខ្វះខាតរបស់ក្រុម Eric Dier ក៏ប្ដូរទៅលេងជាខ្សែការពារកណ្ដាលវិញ។ នៅក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកមុនលោក Antonio Conte កីឡាករវ័យ 29 ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងជាប់លាប់ តែក្រោយការកាន់កាប់របស់គ្រូថ្មីលោក Ange Postecoglou នៅរដូវកាលនេះ គេមិនសូវមានឱកាសចូលលេងឡើយ។
កុងត្រារបស់ Eric Dier មានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ប៉ុន្តែក្លឹប Tottenham Hotspur មិនបានអើពើជាមួយនឹងការចរចាកុងត្រាថ្មីជាមួយគាត់ឡើយ។ ដូច្នេះមានន័យថា នៅចុងបញ្ចប់នៃរដូវកាលនេះ គេនឹងផុតកុងត្រា ហើយចាកចេញពីទ្រនំដែលខ្លួនធ្លាប់រស់នៅអស់រយៈពេលជិត 10 ឆ្នាំកន្លងមក។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar