បាល់ទាត់អន្តរជាតិ
Barcelona សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីដល់ Marcos Alonso និង Sergi Roberto
ខ្សែការពារ Marcos Alonso និង Sergi Roberto របស់ Barcelona នឹងមិនត្រូវបានក្លឹបរបស់ខ្លួនផ្តល់ការបន្តកុងត្រាថ្មីជូននោះទេ ដោយក្លឹបយក្សកាតាឡាន់ សម្រេចចិត្តឲ្យពួកគេចាកចេញពីទឹកដីអេស្ប៉ាញ នៅពេលកុងត្រារបស់ខ្លួនផុតកំណត់ចុងបញ្ចប់នៃរដូវកាលនេះ។
នៅអាយុ 31 និង 32 ឆ្នាំ Marcos Alonso និង Sergi Roberto គួរតែបានបង្ហាញខ្លួនក្នុងនាមជាខ្សែការពារដែលមានបទពិសោធន៍ច្រើនបំផុតរបស់ Barcelona ប៉ុន្តែអ្នកទាំងពីរមិនមានអ្វីដែលអាចជួយដល់ក្លឹបរបស់ខ្លួននៅក្នុងរដូវកាល 2023-2024 នេះឡើយ ខណៈដែលគ្រូបង្វឹកលោក Xavi Hernandez ចាត់ទុកពួកគេគ្រាន់តែជាជម្រើសបន្ទាប់បន្សំប៉ុណ្ណោះ។
យ៉ាងណាមិញ Joao Cancelo និង Alejandro Balde ជាខ្សែការពារស្លាបដែលស្ថិតក្នុងជម្រើសដំបូងរបស់ក្រុម ខណៈដែល Inigo Martinez, Jules Kounde និង Ronald Araujo ក៏មានសមត្ថភាពលេងជាខ្សែការពារស្លាបម្ដងម្កាលផងដែរ។
បើទោះបីជា Barcelona អាចមានជម្រើសបន្តកុងត្រារយៈពេលមួយឆ្នាំទៀតរហូតដល់ឆ្នាំ 2025 ក៏ដោយ ពួកគេនឹងមិនធ្វើវាសម្រាប់ Marcos Alonso និង Sergi Roberto ឡើយ។ ដូចគ្នានេះដែររបាយការណ៍ពី Sport បានអះអាងថា ក្លឹបមិនមានគម្រោងរក្សាពួកគេនោះទេ តែ Alonso អាចនៅមានឱកាស ចន្លោះពីពេលនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាល ប្រសិនបើទម្រង់លេងរបស់គាត់ល្អប្រសើរឡើងវិញ នោះ Barcelona អាចនឹងធ្វើការពិចារណាជាថ្មីម្ដងទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់