បាល់ទាត់អន្តរជាតិ
Liverpool កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធដែលមានហាងឆេងខ្ពស់របស់ Bayer Leverkusen
ក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុបកំពុងចាប់អារម្មណ៍ និងប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Florian Wirtz។ ក្លឹប Manchester City, Bayern Munich និង Chelsea សុទ្ធតែត្រូវបានគេដឹងថា ចង់បានតារាឆ្នើមវ័យ 20 ឆ្នាំរូបនេះ។

Florian Wirtz ស៊ុតបញ្ចូលទីបាន 5 គ្រាប់ ក្នុងការប្រកួតទាំងអស់សម្រាប់ Leverkusen នៅរដូវកាលនេះ ហើយគាត់នៅតែត្រូវបានគេមើលឃើញថា មានទម្រង់លេងដ៏លេចធ្លោរ និងជាចំណែកមួយដ៏សំខាន់របស់ក្លឹប ស្របពេលដែល Bayer Leverkusen កំពុងកាន់កាប់តំណែងកំពូលតារាងនៅ Bundesliga។

យ៉ាងណាមិញរបាយការណ៍ពី The Daily Star ថ្មីៗនេះបានអះអាងថា ក្លឹបហង្សក្រហម Liverpool កំពុងដាក់គោលដៅចង់បាន Florian Wirtz ដូចគ្នា ខណៈដែលលោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ពួកគេ បានកោតសរសើរសមត្ថភាពរបស់ខ្សែប្រយុទ្ធស្លាបរូបនេះជាខ្លាំង និងចាត់ទុកគេជាកីឡាករដ៏មានទេពកោសល្យនាពេលអនាគតផងដែរ។

ប្រភព: GOAL
