បាល់ទាត់អន្តរជាតិ
ក្លឹបមកពីអារ៉ាប៊ីសាអូឌីត ត្រៀមដាក់សំណើរ 100 លានអឺរ៉ូ ដើម្បីទិញយក Bruno Fernandes
ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថា បានត្រៀមចំណាយប្រាក់ចំនួន 100 លានអឺរ៉ូ (87.3 លានផោន) ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Bruno Fernandes របស់ក្លឹបបិសាចក្រហម Manchester United។
យ៉ាងណាមិញ ចាប់តាំងពីបានមកដល់ Old Trafford ក្នុងខែមករាឆ្នាំ 2020 មក Fernandes បានក្លាយជាកីឡាករដ៏សំខាន់ និងលេចធ្លោរបំផុតរបស់បិសាចក្រហម ហើយក៏បានទទួលការងារជាកាពីតែនក្រុមថ្មីផងដែរ។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចូលរួមចំណែកស៊ុតបញ្ចូលទីសរុបបាន 68 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់ខ្លួនបាន 57 ដង ពីការបង្ហាញខ្លួន 201 ប្រកួតរបស់គាត់។ ក្នុងអំឡុងពេលស្នាក់នៅប៉ុន្មានរដូវកាលមកនេះ Bruno Fernandes បានឈ្នះពានរង្វាន់ EFL Cup ជាមួយក្លឹបទៀតផង។
Fernandes ត្រូវបានចងភ្ជាប់ជាមួយ Manchester United ក្នុងរយៈពេលវែង ដោយមានកុងត្រារហូតដល់ឆ្នាំ 2026។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបបិសាចក្រហម អាចនឹងពិចារណាលើសំណើរនៃការចង់បានខ្សែបម្រើរបស់ខ្លួនរូបនេះ នៅក្នុងខែមករាខាងមុខ រឺរដូវក្តៅឆ្នាំក្រោយ។ គេបានដឹងថា ក្លឹបមកពី Saudi Pro League ដូចជា Al-Hilal, Al-Nassr, Al-Ittihad និង Al-Ahli សុទ្ធតែកំពុងតម្រង់ជួរគ្នាដើម្បីត្រៀមដាក់សំណើរទិញយក Bruno Fernandes។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក